តូចចិត្ត​​​នឹង​​ជំងឺ​រ៉ាំរ៉ៃ​ចង.ក​សម្លាប់​ខ្លួន​កុំ​ឱ្យ​ឈឺចាប់​បន្ត​ទៀត

ខេត្តកំពត ​៖ បុរស​ម្នាក់​​​​​​តូចចិត្ត​​​មាន​​ជំងឺ​​រ៉ាំរ៉ៃ​ជា​យូរ​ឆ្នាំ​មក​ហើយ​ព្យាបាល​មិនជា​​​ ក៏​បញ្ចប់​ជីវិត​​ដោយ​ចង.ក​ធ្វើ​អត្តឃាត​នៅ​ផ្ទះ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​វិច្ឆិកា ​ស្ថិត​នៅ​ភូមិ​ទង​លាង ឃុំ​បន្ទាយមាស​ខាងលិច ស្រុក​បន្ទាយមាស ។​

លោក​ ព្រហ្ម វាសនា ​អធិការ​នគរបាល​ស្រុក​បន្ទាយមាស ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បុរស​ដែល​ចង.កសម្លាប់​ខ្លួន​ ឈ្មោះ ប៉ិច សុខា អាយុ​២៨​ឆ្នាំ ​(​នៅ​លីវ​) ​មាន​ទីលំ​​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។ ​យុវជន​រូប​នេះ​មាន​​ជំងឺ​ដំបៅ​ក្រលៀន​រលួយរ​ឡេះ​យ៉ាងធ្ងន់ធ្ងរ​ជា​យូរ​ឆ្នាំ​មក​ហើយ រស់នៅ​​ជាមួយ​ម្តាយ​​​ដែល​មាន​ជីវភាព​ក្រីក្រ​​គ្មាន​​ល​ទ្ឋ​ភាព​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​​ ទើប​សម្រេចចិត្ត​ចង.ក​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ​ដើម្បី​ឱ្យ​​ផុត​ទុក្ខ​ និង​ការ​ឈឺ​ចុកចាប់ ​។

លោក​​អធិការ​​ស្រុក​​ បាន​បន្ត​ថា ពេល​បុរស​រូប​នេះ​ចង.ក​​ ​ក្នុង​គ្រួសារគ្មាន​អ្នក​ណា​ម្នាក់​បាន​​ដឹង​ទេ​ លុះ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ពេល​ម្តាយ​ចុះ​មក​ដី​​ ស្រាប់​តែ​ឃើញ​​​កូន​ប្រុស​​ចង.ក​​ជា​មួយ​​ខ្សែនីឡុង​ភ្ជាប់​នឹង​​ធ្នឹម​​ក្រោមផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ​រួច​ក៍បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ទៅ​ពិនិត្យ​សាកសព​ ។

​បន្ទាប់​​ពី​ទទួល​បាន​ព័​ត៌​មាន​​ ​​កម្លាង​នគរបាល​ព្រហ្ម​ទ​ណ្ឌស្រុក​​ ​ក៏​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​​ត្រួត​ពិនិត្យ​​ និង​ធ្វើ​កោសល្យ​វិច័យ​​សព ​​ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​​រួចរាល់​​បាន​​សន្និដ្ឋាន​ថា​ បុរស​​រង​គ្រោះ​ពិតជា​ចង.ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​ក៍​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ៕​