អ៊ី​ហ្ស៉ី​ខម​ចាប់ដំណើរការ​សេវា​BEEDOO​ដែលមាន​កម្មវិធី CLOUD ថ្មី សម្រាប់​ទំនាក់ទំនង​ការងារ និង​ចែករំលែក​ឯកសារ​

ភ្នំពេញ​: ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ឈានមុខ​គេ​មួយ​របស់​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ បានប្រកាស​ចាប់ផ្តើម​ដំណើរការ​សេវាកម្ម​ថ្មី​របស់ខ្លួន ឈ្មោះថា​BeeDoo​ដែល​សេវា​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​រក្សាទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ចែករំលែក​ឯកសារ និង​ផ្តល់​ដំណោះស្រាយ​ក្នុងការ​ផ្ញើ​សារ​អាជីវកម្ម​។​

​យោងតាម​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម​BeeDoo​គឺជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​លឿន និង​ប្រសិទ្ធភាព​ខ្ពស់​ក៏ដូចជា​មាន​សុវត្ថិភាព​ក្នុងការ​ចែករំលែក​ឯក​សារ មាន​ភាព​ចល័ត និង​ភាពបត់បែន​ខ្ពស់​ក្នុងការ​បំពេញការងារ​តាមបែប​ទំនើប​។ សមាជិក​ក្រុម​អាច​ចែករំលែក​ឯកសារ និង​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក​យ៉ាង​មាន​សុវត្ថិភាព ពី​កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យួរដៃ ថេ​ប្លិ​ត ឬ​ទូរស័ព្ទ​របស់ខ្លួន គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​លោកស្រី​IngeOldeRikkert​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម​បាន​ថ្លែងថា​៖ “BeeDoo​គឺជា​ឧបករណ៍​អស្ចារ្យ​មួយ​សម្រាប់ធ្វើ​ការគ្រប់គ្រង និង​ទំនាក់ទំនង​នៅក្នុង​ការងារ​។ វា​មាន​មុខងារ​ឆ្លាត​វៃ និង​អាច​បត់បែន​បាន​គ្រប់​កិច្ចការងារ ដែល​ទាក់ទង​នឹង​ការងារ​ទំនាក់ទំនង និង​ទិន្នន័យ​អេឡិចត្រូនិក​។ សេវាកម្ម​នេះ​មិន​ត្រឹម​តែមាន​មុខងារ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ប្រើប្រាស់​បាន​ច្រើនយ៉ាង សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមាន​នៅក្នុង​កន្លែងធ្វើកា​រ​ផងដែរ​។​”

​យោងតាម​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ខម​BeeDoo​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​ដល់​អ្នកប្រើប្រាស់ ដូចជា​ពួកគេ​អាចធ្វើ​ការងារ​ដោយផ្ទាល់​នៅលើ​ឯកសារ បញ្ជី និង​ទិន្នន័យ​របស់​ពួកគេ​យ៉ាង​ងាយស្រួល​។ ប្រតិបត្តិការ​ទាំងអស់​នឹង​ត្រូវបាន​រក្សាទុក​ដោយផ្ទាល់​ទៅក្នុង​ប្រព័ន្ធ cloud​ដែល​នឹងមិន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ភ័យខ្លាច​ចំពោះ​ការបាត់បង់​ទិន្នន័យ ឬ​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ការទិញ​ឧបករណ៍​រក្សាទុក​ទិន្នន័យ​ឡើយ​។​

​លោក ឈួន គឹម​ពី​ន​ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន My Windows E&C Co., Ltd បាន​មានប្រសាសន៍ថា​៖ “​យើង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​សេវា BeeDoocloud របស់​ក្រុមហ៊ុន EZECOM ។ សេវាកម្ម​នេះ​ជួយ​កាត់បន្ថយ​ការចំណាយ និង​រក្សា​បណ្តុំ​ឯកសារ​នៅក្នុង​ការិយាល័យ​របស់​យើង​បាន​យ៉ាង​មាន​សុវត្ថិភាព ។ បន្ថែម​ពីនេះ BeeDoo បំពេញបន្ថែម​ដល់​យុទ្ធសាស្ត្រ​ចល័ត របស់​ក្រុមការងារ​ផ្នែក​លក់​របស់​យើង បាន​យ៉ាង​ល្អ​ផងដែរ ។​”

​សរុបសេចក្តី​មក​BeeDoo​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចាប់តាំងពី​មុខងារ និង​លទ្ធភាព​ដែល​អាច​ពង្រីក​ទៅតាម​តម្រូវការ ដល់​អ្នកប្រើប្រាស់​ក្នុងការ​បំពេញការងារ​របស់ខ្លួន​។ សេវា​នេះ នឹង​ក្លាយជា​ឧបករណ៍​ដ៏​ចាំបាច់​មួយ​សម្រាប់​ការងារ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ក្នុង​ការជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច តាមរយៈ​ការបញ្ជូន​ព័ត៌មាន និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​។​

​អំពី​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម​
​ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៧ ហើយ​បាន​ប្រែក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា​។ ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម ផ្តល់នូវ​សេវា​ខ្សែកាប​អុ​ប​ទិ​ក WIMAX VPN និង​ដំណោះស្រាយ​តាម​អ៊ីនធឺណិត ដល់​បណ្តា​ក្រុមហ៊ុន និង​អតិថិជន​ទូទាំងប្រទេស​។      ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម បាន​ទិញយក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិ​ក​Telcotech ដោយ​ពង្រីក​សេវា​របស់ខ្លួន​គ្របដណ្តប់​រហូតដល់​ទៅ ៩៩% ទូទាំងប្រទេស​។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន អ៊ី​ហ្ស៉ី​ខម បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ (MCT) ដែល​នឹង​នាំមក​នូវ​សេវា​អ៊ីនធឺណិត​ដែលមាន​ល្បឿន​លឿន និង​ទុកចិត្ត​បំផុត​មកកាន់​ប្រទេស​កម្ពុជា​។​

អ៊ី​ហ្ស៉ី​ខម​ចាប់ដំណើរការ​សេវា​BEEDOO​ដែលមាន​កម្មវិធី CLOUD ថ្មី សម្រាប់​ទំនាក់ទំនង​ការងារ និង​ចែករំលែក​ឯកសារ​

អ៊ី​ហ្ស៉ី​ខម​ចាប់ដំណើរការ​សេវា​BEEDOO​ដែលមាន​កម្មវិធី CLOUD ថ្មី សម្រាប់​ទំនាក់ទំនង​ការងារ និង​ចែករំលែក​ឯកសារ​