រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត​តិច ស្រ៊ុន ក្រឡាប់​នៅ​ព្រែក​ឯង​

ភ្នំពេញ: រថយន្ត​ដឹក​កុងតឺន័រ ១​គ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន បាន​ក្រឡាប់​ផ្ងារជើង ទាំងព្រឹក​។​ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន កើតឡើង​កាល​​ពី​វេលា ម៉ោង​៨​និង​២០​នាទី ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបំបែក​ពី ផ្លូវជាតិ​លេខ​១ចូលទៅ​រោង ចក្រ​ផលិត​ស្រា​បៀ​ថៃ​ហ្គ័​រ ស្ថិតក្នុង​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​

​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់ ម៉ាក នីសា​ន់ ឌៀ​សែ​ល ពាក់​ស្លាក​លេខ ភ្នំពេញ 3A-166អ្នកបើកបរ​រង របួសស្រាល ។ ករណីនេះ​មិន បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ឬ​បង្កការខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះឡើយ ។​

​លោក ឯក សារ៉ន អធិការ រង​សណ្តាប់ធ្នាប់​ចរាចរ​ខណ្ឌ​ច្បារអំពៅ​បានអោយដឹងថាមុនពេល​គ្រោះថ្នាក់​សាក្សី​បានឃើញ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុនផែស្ងួត តិច​ស្រ៊ុន បើក ក្នុងទិសដៅ​ពី​អ្នក​លឿង​ចូល មក​ភ្នំពេញ ។ មកដល់ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​១​ចូលទៅ​ផ្លូវ​ថៃ​ហ្គ័​រ អ្នកបើកបរ​មិនបាន បន្ថយល្បឿនឡើយ​ពោល​​គឺ​បួង​ចង្កូត​បត់​ឆ្វេង​ចូលទៅ​ផ្លូវ​ថៃ​ហ្គ័​រ បណ្តាលអោយក្រឡាប់​តែម្តង ។​

​លោក​អធិការរង​បន្តថា ករណីនេះ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ឬ​ខូចខាត​សម្ភារៈរបស់​រដ្ឋ​នោះឡើយ គឺ​ខូចខាត​តែ​រថយន្ត​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​រថយន្តត្រូវ​ម្ចាស់​ក្រុមហ៊ុន​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត​តិច ស្រ៊ុន ក្រឡាប់​នៅ​ព្រែក​ឯង​

រថយន្ត​កុងតឺន័រ របស់​ក្រុមហ៊ុន​ផែស្ងួត​តិច ស្រ៊ុន ក្រឡាប់​នៅ​ព្រែក​ឯង​