បុរស​ម្នាក់​ទៅលើ​កឡុក​ស្បៃ​មុង បែរជា​លង់ទឹក​ស្លាប់​

កណ្តាល: បុរស​ម្នាក់ បាន​ចេញពីផ្ទះ​ទៅលើ​កឡុក​ស្បៃ​មុង​ចំងាយ​ពី​ផ្ទះ ប្រហែល​៥​ទៅ​៦គីឡូម៉ែត្រ ដោយ​ជិះទូក​ក្ដារ​តូច​មាន​ម៉ាស៊ីន បែរជា​លង់ទឹក​ស្លាប់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល នា​វេលា​ម៉ោង ប្រមាណ​ជា​៣ ទៅ​៤ រសៀល ថ្ងៃទី​២ វិច្ឆិកា ឆ្នាំ​២០១៥ នៅ ចំណុច​បឹង​អន្លង់គល់ ស្ថិតនៅ​ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុក​កៀន​​ស្វាយ ខេត្តកណ្ដាល ។

​ជនរងគ្រោះ ឈ្មោះ មិ គង់ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​រាំង​ដេក​២ ឃុំ​គគីរ​ធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កសិករ ។ មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​ជង​១០​ព្រឹក ជនរងគ្រោះ បាន​ចេញពីផ្ទះ​ទៅលើ​កឡុក​ស្បៃ​មុង​នៅចំណុចកើតហេតុ​ដែលមាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​៥​ទៅ​៦​គីឡូម៉ែត្រ​ដោយ​​ជិះទូក​ក្ដារ​តូច​មាន​ម៉ាស៊ីន​។

​លុះដល់​ម៉ោង​៣​និង​១៥​នាទី​ថ្ងៃ​ដដែល ឈ្មោះ ទុំ រី​ណា អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិឃុំ​ជាមួយគ្នា បាន​ទៅ​រាយ​មង​នៅ​ជិត​ទូក​ជន រងគ្រោះ​ចំងាយ​ពី​១០០ ទៅ​១៥០ម៉ែត្រ ហើយ​បានឃើញ​ទូក​របស់​ជនរងគ្រោះរ​សាត់ ឈ្មោះ​ទុំ រី​ណា មានការសង្ស័យ ក៍​អុំទូក​ទៅ​មើល​ស្រាប់តែ​មិនឃើញ​មាន​ម្ចាស់​ទូក​ហើយក៍​ទូរ​ស័ព្ទ​មក​ប្រពន្ធ​ជនរងគ្រោះ​ក៍​នាំគ្នា​ផ្អើលឆោឡោ​និង​បាននាំគ្នា​ទៅរក​ជនរងគ្រោះ​នៅចំណុចកើតហេតុ​លុះ​ម៉ោង​១០​និង​៤០​នាទី​ទើប​រកឃើញ​សាកសព​ជន​រង​គ្រោះ​ស្លាប់​នៅក្បែរ​បង្គោល​ឡុ​ក​(​ស្បៃ​មុង​)​រួច​ក៍បាន​ស្រង់​សាកសព​យកមក​ផ្ទះ​។

​លុះដល់​ម៉ោង​៦​និង​៣០​នាទី ព្រឹក​កម្លាំង​ប៉ុស្តិ​គគីរ​ធំ​ទទួល​ព័ត៌មាន បាន​សហការជាមួយ​កម្លាំង​ជំនាញ ចុះមក​ពិនិត្យ​សាកសព ពិនិត្យឃើញថា​៖​សាកសព​មានទឹក​ក្នុង​ពោះ​មាន​កាកសំណល់​លាយ​ឈាម​ហូរ​ចេញ​តាម​មាត់​នឹង​ច្រមុះ និង​ពុំឃើញ​មាន​ស្លាកស្នាម​អី្វ​គួរ​ឲ្យ​កត់សំគាល់​ឡើយ​រួច​បាន​បញ្ជាក់ថា​៖​សាក​​សព​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ហើយ​បានប្រគល់​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី​៕​

បុរស​ម្នាក់​ទៅលើ​កឡុក​ស្បៃ​មុង បែរជា​លង់ទឹក​ស្លាប់​

បុរស​ម្នាក់​ទៅលើ​កឡុក​ស្បៃ​មុង បែរជា​លង់ទឹក​ស្លាប់​