អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ផ្លូវ​មួយ​ខ្សែ ជួប​ផល​ពិបាក នៅ​ក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ: ​អាជ្ញាធរខេត្ត បាន​ឆ្លើយតប​នឹង​តម្រូវ​ប្រជាពលរដ្ឋ ដែល​បាន​ជួប​ផលវិបាក ដោយ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ផ្លូវ​លំបាក​មួយ​ខ្សែ​ប្រវែង ៧០០​ម៉ែត្រ​។ អាជ្ញាធរ បានសម្រេច​ជួសជុល​ស្ថាបនា​ផ្លូវ​នោះ ឡើងវិញ កាលពី​រសៀល​ថ្ងៃទី​២ វិ​ច្ឆ​កា ២០១៥ ស្ថិតនៅ​ភូមិ​សុ​ភី សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​
                
​លោក រ៉ែ​ន រើ​ក ចៅសង្កាត់​កំពង់ស្វាយ បាន​និយាយថា មេភូមិ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ដង​ផ្លួ​វ​ទាំង ៩​ភូមិ ឲ្យ​ចូលរួម​ជា​ថវិកា សម្រាប់​ចាក់​ប្រេង​គ្រឿងចក្រ ក្នុង​ការធ្វើ​ផ្លូវ​នោះ​។​
                
​លោក​មេភូមិ​សុ​ភី បាន​និយាយថា ផ្លូវ​មួយ​ខ្សែ​នេះ ឲ្យ​តែមាន​ភ្លៀង​ធ្លាក់ គឺ​មិនអាច​ជិះ​ម៉ូតូ​រួច​ឡើយ​។ ផ្លូវ​នោះ កាត់​ទទឹង​ពី​ផ្លូវ​លេខ​៤ ក្នុង​ខេត្ត ឆ្ពោះ​ទី​ផ្លូវ​លេខ​៨ ប្រវែង​ប្រមាណ​ជា​ជិត ១​គីឡូម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ចំណែក​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  ការណែនាំ​យកចិត្តទុកដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ផ្លូវ លោក​ក៏បាន​ចុះ​ពិនិត្យ ផ្ទាល់​។ ក្នុងនោះ ក៏មាន​សប្បុរសជន ជា​អ្នកមាន​គ្រឿងចក្រ ក្នុងការ​ស្ថាបនា​ផ្លូវ បាន​ស្ម័គ្រចិត្ត​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​ថ្លៃឈ្នួល ដោយ​គ្រាន់តែ​តម្រូវអោយ​ប្រជាពលរដ្ឋ ចូលរួម​ទុន​ថវិកា​ខ្លះ សម្រាប់​ចាក់​ប្រេង​គ្រឿង​ចាក់​ឈូសឆាយ​ផ្លូវ​ប៉​ណ្ណោះ​។ អាជ្ញាធរ បាន​បំផុស​ប្រជា​ល​រដ្ឋ ដែលមាន​លទ្ធភាព​ចូលរួម​ឧបត្ថម​ក្នុងការ​ជួសជុល​ស្ថាបនា​ផ្លូវ​មុខផ្ទះ​របស់​ពួកគាត់​។​

​លោក លី សារី បាន​បញ្ជាក់ថា ផ្លូវលំ​មួយ​ខ្សែ ក្នុង​ក្រុង​សិរីសោភ័ណ រង​ការខូចខាត​ទឹកភ្លៀង ដក់​ជាប់​ពិបាក​ធ្វើដំណើរ វេទិកាសាធារណៈ ត្រូវបាន​ជួ​យស​ជុល​ស្ថាបនា ចាក់​គ្រួស​ក្រហម​ឡើងវិញ​៕​