មូល​ហេតុ​អ្វី​បាន​ជា​អេស​តិចៗ​ត្រង់​កន្លែង​រមាស់ កាន់​តែ​ធ្វើ​ឲ្យ​រមាស់​លើសដើម?

នៅពេលមានសត្វល្អិតអ្វីមួយ ដូចជា ស្រមោច, មូស និងសត្វល្អិត តូចៗផ្សេងៗ ខាំអ្នក ហើយបើអ្នក នៅតែ បន្តអេស វានឹងកាន់តែ រមាស់ឡើងៗ រហូតទាល់តែ អ្នកភ្លេចខ្លួន អេសដាច់សាច់ ខ្លួនឯង ក៏ថាបាន។ ទោះបីជា អេសតិច ឬខ្លាំងដោយ ក៏នៅតែ រមាស់ ដដែលហ្នឹង រហូតដល់អ្នក លាបថ្នាំ ឬទ្រាំ ឈប់អេសវា ទាល់តែ វាបាត់រមាស់ ដោយ​ឯកឯង។

មូល​ហេតុ​អ្វី​បាន​ជា​អេស​តិចៗ​ត្រង់​កន្លែង​រមាស់ កាន់​តែ​ធ្វើ​ឲ្យ​រមាស់​លើសដើម?

តាមការស្រាវជ្រាវ បែបវិទ្យាសាស្រ្ត បានបង្ហាញថា ការរមាស់ អាចឲ្យយើង ដឹងបាន 2 របៀប តាមរយៈ អារម្មណ៍ដឹង និងការ ប៉ះផ្ទាល់ លើស្បែក។ នៅពេលដែល មានសត្វ ដើរលើ ស្បែកអ្នក ច្បាស់ជា មានអារម្មណ៍​ ផ្តល់ឲ្យខួរ ក្បាលបានដឹង ហើយអ្នក អាចចាប់អារម្មណ៍ គ្រវាសវា​ ចេញភ្លាម ហើយបើអ្នក មិនបាន ចាប់អារម្មណ៍ វាអាចខាំ លើស្បែក អ្នក ទើបដឹងថា ឈឺហើយ បានគ្រវាស វាចេញ តាមក្រោយ ហើយបើសិន ជាអ្នកអេស លើកន្លែង សត្វខាំនោះ នឹងធ្វើឲ្យ ស្បែកត្រង់នោះ កាន់តែក្តៅ និងកាន់តែ រមាស់លើសដើម ដូចនេះសូម កុំអេស​អី។

មូល​ហេតុ​អ្វី​បាន​ជា​អេស​តិចៗ​ត្រង់​កន្លែង​រមាស់ កាន់​តែ​ធ្វើ​ឲ្យ​រមាស់​លើសដើម?

អ្នកអាចលាបថ្នាំ, ប្រេងកូឡា ឬដាក់ទឹកកក ត្រង់កន្លែងសត្វ ខាំនោះក៏ បានដែរ បន្ទាប់ប៉ុន្មានម៉ោង វានឹងបាត់ ដោយឯកឯង ដើម្បីបំបាត់ ការរមាស់ នេះលឿន អ្នកត្រូវ ចងចាំ ថា កុំអេស ឲ្យសោះ ហើយធ្វើតាម អ្វីដែលយើង បានរៀបរាប់ ខាងលើនេះ។​

  • ដោយ: Hong
  • 2:45 PM, 03 November
  • ប្រភព: IFL Science
  • Tag: សុខភាព