គ្រោះថ្នាក់ ៥យ៉ាងដែលបណ្តាលមកពីការអង្គុយគងទាក់ខ្លា

មនុស្សជាច្រើនចូលចិត្ត​មានទម្លាប់អង្គុយ​គងទាក់ខ្លា។ តែទោះបីជា​យ៉ាងណា អ្នកជំនាញជា​ច្រើន​បាន​ព្រមានថា ឥរិយាបថ​បែបនេះ​អាចប៉ះពាល់​អាក្រក់ដល់​សុខ​ភាពមនុស្ស។
 
គ្រោះថ្នាក់ ៥យ៉ាងដែលបណ្តាលមកពីការអង្គុយគងទាក់ខ្លា
១. បណ្តាល​ឲ្យខូចឆ្អឹងខ្ចី
យោងតាម​អ្នក​ជំនាញផ្នែកសរីរសាស្ត្រ​ជាច្រើន​បាន​ឲ្យដឹងថា ការអង្គុយ​គងទាក់ខ្លា​ញឹកញាប់​នឹងធ្វើឲ្យ​គ្រោះថ្នាក់​ដល់ឆ្អឹងខ្នង និងក។ ហើយក៏​ធ្វើឲ្យ​រមួលឆ្អឹង​ត្រគាក​បណ្តាលឲ្យ​បាត់បង់​សមតុល្យ ដូច្នេះបាន​ដាក់សម្ពាធខ្លាំង​ទៅឆ្អឹង​ខ្នង និង​បណ្តាលឲ្យ​មានការ​ឈឺចាប់។
ដូច្នេះ "ការឧស្សាហ៏​អង្គុយគងទាក់ខ្លា​ជារៀងរាល់ថ្ងៃ, ជារៀង​រាល់សប្តាហ៏ ជាមូលហេតុ​ចម្បង​ធ្វើឲ្យ​ឈឺខ្នង, ក និង​ឆ្អឹងខ្ចី”។
២. ធ្វើឲ្យ​ឡើងឈាម
តាមការ​សិក្សាស្រាវជ្រាវជា​ច្រើនបាន​ចង្អុលបង្ហាញ​ថា ការអង្គុយ​គងទាក់ខ្លា​អាចបណ្តាលឲ្យ​លើសឈាម តែពេល​កំពុងអង្គុយ​គងទាក់ខ្លាតែប៉ុណ្ណោះ។ តែទោះ​ជាយ៉ាងណា​ក៏​ដោយ ឥរិយាបថ​បែបនេះ​អាចបណ្តាលឲ្យ​សម្ពាធឈាម​ឡើងខ្ពស់។
៣. បំផ្លាញ​សរសៃប្រសាទ
សរសៃប្រសាទ​ក្រោយខ្នង ឬក្រោយជើង​ជាផ្នែកមួយ​នៃសរសៃ​ធំបំផុត​របស់រាងកាយ។ សម្ពាធ​ទាំងអស់​ដែល​បណ្តាល​មកពីឥរិយាបថ​នៃការ​អង្គុយ​គងទាក់ខ្លា​អាចធ្វើឲ្យ​សរសៃប្រសាទ​ក្រោយ​ខ្នង ឬក្រោយ​ជើងស្ពឹក ទីបំផុត​យូរៗទៅ​បណ្តាល​ឲ្យរបួស។ 
ស្របពេលជាមួយគ្នា​នេះដែរ ប្រសិនបើអ្នក​មិនបានពង្រឹង​រាងកាយឲ្យ​បានញឹកញាប់​ទេ នៅពេលអ្នក​ដើរ វានឹង​ធ្វើឲ្យ​ឈឺជើង, ខ្សោយ​ជង្គង់ និង​ម្រាមជើង។
៤. បណ្តាល​ឲ្យឈឺ និង​ហើមជើង
អ្នកជំនាញជាច្រើន​បាននិយាយ​ថា អាការៈ​ហើមជើង និងឈឺជើង​បណ្តាល​មកពីហ្សែន, ពន្លឺព្រះអាទិត្យ និង​ការឈរ​យូរពេក។
វេជ្ជបណ្ឌិត​​ Hooman Madyoon អ្នកជំនាញផ្នែក​សរសៃឈាមបេះដូង​នៅមជ្ឈមណ្ឌល Cedars Sinai សហរដ្ឋអាមេរិច​បានពន្យល់​ថា "ការ​អង្គុយ​គងទាក់ខ្លា​អាចធ្វើឲ្យ​ស្ទះសរសៃវ៉ែន​មិនអាច​បញ្ជូន​ឈាម​ទៅកាន់​បេះដូងបាន”។ វាក៏អាច​ធ្វើឲ្យសរសៃវ៉ែន​ក្នុងជើង​ខ្សោយ ឬខូច, បណ្តាលឲ្យ​កើតមាន​បញ្ហាផ្សេងៗ​ទៀត។
៥. ងាយនឹង​ឈឺសន្លាក់ឆ្អឹង
នៅពេលអង្គុយគងទាក់ខ្លា ជើងម្ខាងសង្កត់​លើជើងម្ខាង​ទៀត, យូរៗទៅ​បណ្តាលឲ្យ​ខ្សោយជង្គង់, សឹក, បណ្តាលឲ្យ​កើត​ជំងឺជង្គង់។
មនុស្សចាស់​ជាច្រើនដែល​ប្រឈមមុខនឹង​បញ្ហាសន្លាក់ឆ្អឹង បណ្តាល​មកពីទម្លាប់​កាលនៅក្មេង​មានទម្លាប់​អង្គុយ​គងទាក់ខ្លា៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រោះថ្នាក់ ៥យ៉ាងដែលបណ្តាលមកពីការអង្គុយគងទាក់ខ្លា