Liverpool ទាក់​ទង​អតីត​ពេទ្យ Chelsea នាង Eva មក​ចូល​រួម​ជាមួយ​ក្លិប

Liverpool ទាក់​ទង​អតីត​ពេទ្យ Chelsea នាង Eva មក​ចូល​រួម​ជាមួយ​ក្លិប

សង្គ្រាម​ដណ្ដើម​ប្រជាប្រិយភាព​រវាង​អ្នក​ចាត់​ការ​ ​ក្លិប​ធំ​ពីរ​រូប​គឺ​លោក Jurgen Klopp និង Jose Mourinho កាន់​តែកើន​ឡើង​មួយ​កម្រិត​ទៀត​ហើយ បន្ទាប់​ពី​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ថាលោក Klopp កំពុង​ពិភាក្សា​នាំ​យកអតីត​ពេទ្យ​ប្រចាំ​​ក្លិប Chelsea នាង Eva Carneiro មក​ទឹកដី Anfield។

 

Liverpool ទាក់​ទង​អតីត​ពេទ្យ Chelsea នាង Eva មក​ចូល​រួម​ជាមួយ​ក្លិប

 

Eva Carneiro ដែល​ត្រូវ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅទី​ក្រុង​ឡុង​ដ៍​បញ្ឈប់​ពី​ការងារ បាន​បដិសេធ​ប្រាប់​ពី​ដំណើរ​ការ​ចរចា​​ជាមួយ Liverpool តែ​នាងបាន​ប្រាប់ LFC TV ថាការ​ចង់​បាន​រូប​នាង​ទៅ Anfield គឺ​ជា​ការ​បញ្ឈឺ​ដោយ​ប្រយោល​ចំពោះ​លោក Mourinho។

 

Eva បាន​ចាត់​ទុក​ការងារ​ដែល​នាង​ខិត​ខំ​លះបង់​កន្លង​មក​នៅ Chelsea ថា​ជា​ការខ្ជះខ្ជាយ ​និង​ចំណាយ​ពេល​ឥត​ប្រយោជន៍។ នាង​បាន​ទម្លាយ​អាថ៌កំបាំង​មួយ​ចំនួន​នៅ Stanford Bridge ថា​លោក Jose មិន​ចង់​ឲ្យ​នរណា​ម្នាក់​ក្នុង​ក្លិប​ល្បី​ជាង​ខ្លួន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​​​ព្យាយាម​ធ្វើ​ឲ្យ Lampard និង Drogba ចាក​ចេញ។

 

វេជ្ជបណ្ឌិត​វ័យ​៤២ឆ្នាំ ​ក៏​បាន​ឲ្យ​ដឹង​ដែរ​​ថាការ​រួមរស់​ជាមួយ Chelsea នាង​មាន​អនុស្សាវរីយ៍​៣ ដែល​ចង​ចាំ ទី​មួយ​គឺ​រឿង​ល្អ ទីពីរ​គឺ​រឿង​មិន​ល្អ និង​ចុងក្រោយ​គឺ​រឿង​អាក្រក់​បំផុត។ ចំពោះ​រឿង​ល្អ Eva បាន​ប្រាប់​ថា គឺ​ការ​ឈ្នះ Champions League ហើយ​រឿង​មិន​ល្អ​គឺ​ហេតុការណ៍​កាល​ប្រកួត​ជាមួយ Swansea។ នៅ​ពេល​ដែល​សួរ​ថា​អ្វី​ជា​រឿង​ដ៏​អាក្រក់​បំផុត នាង Eva បាន​ប្រាប់​ថា គឺ​ពាក់ព័ន្ធ​នឹង “Diego Costa”៕

 

ចុចអាន៖ អ្នកគ្រូពេទ្យ Eva លា​ឈប់​ពី​ Chelsea ​ហើយ ​បន្ទាប់​ពី​​រឿងរ៉ាវ​ជាមួយ Mourinho

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖​ failmuch