បញ្ជូន​ក្រុម​អ្នកកាសែត និង​បុគ្គលិក​អង្គការ​១១​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ​គំរាមកំហែង និង​ជម្រិត​ប្រាក់

ខេត្តកំពង់ធំ ៖ ប្រភព​ពី​ស្នងការ​រង​ខេត្តកំពង់ធំ​បានឱ្យ​ដឹង​ថា អ្នកកាសែត និង​បុគ្គលិក​អង្គការ​ចំនួន​១១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ដែល​ចាប់ខ្លួន​នេះ គឺ​យោង​តាម​ពាក្យបណ្តឹង​របស់​​​ប្រជាពលរដ្ឋ​ជិត​២០​នាក់ ដាក់​ពាក្យ​ប្តឹង​ពី​បទ​គំរាមកំហែង និង​ជម្រិត​ទារប្រាក់​ពី​ពួក​គាត់​តាម​រយៈ​ការ​កាប់​ឈើ និង​ដឹកឈើ​តាម​រទេះគោ​យន្ត និង​រថយន្ត​ជា​ដើម ។

គួរ​រំលឹក​ថា អ្នកកាសែត និង​បុគ្គលិក​អង្គការ​សរុប​១១​នាក់ បាន​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ពី​បទ​ជំរិត​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ​រកស៊ី​ដឹកឈើ​នៅ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ។ ក្រុម​អ្នកកាសែត​មិនសូវ​ឮឈ្មោះ​បោះ​សំឡេង និង​បុគ្គលិក​អង្គការ​១១​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា ម្សិលមិញ​នេះ​រួម​មាន ៖

១-​ឈ្មោះ​តឹក សុ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​និម្មិត ឃុំ​ទីពោ​ធ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

២-​ឈ្មោះ​ឃុ​ត ឌី​ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ស្តុក​ស្តម ឃុំ​ជ្រាប់ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

៣-​ឈ្មោះ​សឿ​ន សេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ជា​បុគ្គលិក​សារព័ត៌​ជ័យ​ជំនះ​៧​មក​រា ។

៤-​ឈ្មោះ​លួ​ន ម៉ៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ផ្តៀក ឃុំ​ជាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

៥-​ឈ្មោះ​ហ្វ ហឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ព្រះ​ហ៊ូ​ត ឃុំ​ជាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ជា​អនុប្រធាន​ស្នាក់​ការ​ខេត្តកំពង់ធំ នៃ​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ។

៦-​ឈ្មោះ​សែ​ម សម្បត្តិ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ដកពរ ឃុំ​បឹង​ក្រាញ់ ស្រុក​សំរោង​ទង ខេត្តតាកែវ ជា​សហគមន៍​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា ។

៧-​ឈ្មោះ​ប៉ូវ ប្រុស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ខ្ពប​លើ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

៨-​ឈ្មោះ​លេខ វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​វាល ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

៩-​ឈ្មោះ​ថោ​ង ប៊ុ​ន​លាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជា​បុគ្គលិក​សារព័ត៌មាន​ជ័យ​ជំនះ​៧​មក​រា ។

១០-​ឈ្មោះ​រដ្ឋ ថា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សាលា ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ជា​ប្រធាន​សាខា​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ អង្គការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ។

១១-​ឈ្មោះ​ថែ​ង ផល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ស្វាយ​អៀ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ជា​ប្រធាន​ស្នាក់​ការ​ស្រុក​ស្ទោង អង្គការ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ៕