លោក​គឹ​ម ជុង​អ៊ុ​ន ទស្សនា​សមយុទ្ធ​បាញ់​រ៉ុក្កែត​ការពារ​អាកាស

ទូរទស្សន៍​កូរ៉េ​ខាងជើង KCTV រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន បាន​ទៅ​ទស្សនា​សមយុទ្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ការពារ​អាកាស ។

ក្នុង​សមយុទ្ធ​នេះ លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ថា ប្រទេស​ត្រូវ​អនុវត្ត​ដោយ​សកម្ម​បណ្តា​គម្រោង​អភិវឌ្ឍន៍​រ៉ុក្កែត​ការពារ​អាកាស ដើម្បី​ឆ្លើយ​តប​ចំពោះ​ភាព​ចាំបាច់​នៃ​សង្គ្រាម​សម័យ​ទំនើប​សំដៅ​ការពារ​ផ្ទៃមេឃ​ពណ៌​ខៀវ​របស់​មាតុភូមិ ។

យោង​តាម KCTV ថា មេដឹកនាំ​កូរ៉េ​ខាងជើង​ក៏​ស្នើ​ផង​ដែរ​ដល់​បណ្តា​អ្នក​ទទួលខុសត្រូវ​ឱ្យធ្វើ​ទំនើប​កម្ម​បណ្តា​រ៉ុក្កែត​ការពារ​អាកាស​ស្រប​ទៅ​តាម​សេចក្តី​ត្រូវការ​នៃ​សតវត្ស​ថ្មី ដើម្បី​បង្ហើយការ​រៀបចំ​ប្រយុទ្ធ​ប្រើ​រ៉ុក្កែត​ការពារ​អាកាស ។

សមយុទ្ធ​នេះ​សំដៅ​ពិនិត្យ​មើល​សមត្ថភាព​របស់​កងកម្លាំង​ការពារ​អាកាស​នៃ​រណសិរ្ស​ខាងលិច និង​សភាព​នៃ​បច្ចេកវិទ្យា​រ៉ុក្កែត​ការពារ​អាកាស ព្រមទាំង​ស្វែងរក​មធ្យោបាយ​នានា សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​រ៉ុក្កែត​ការពារ​អាកាស​ប្រភេទ​ថ្មី ៕