ISS​ប្រារព្ធ​ខួប​15​ឆ្នាំ​មាន​មនុស្ស​ប្រចាំការ

ស្ថានីយ​អវកាស​អន្តរជាតិ ISS ជា​មន្ទីរពិសោធន៍​មួយ​នៅ​លើ​តារាវិថី​នា​ថ្ងៃ​ទី​២ វិច្ឆិកា ប្រារព្ធ​ខួប​១៥​ឆ្នាំ នៃ​វត្តមាន​មនុស្ស​ប្រចាំការ​ឥត​ដាច់​ក្នុង​ស្ថានីយ​នេះ ។

លោក JOHN HOLDREN ទីប្រឹក្សា​វិទ្យាសាស្ត្រ​សំខាន់​នៃ​សេត​វិមាន​ក្នុង​សេចក្តីប្រកាស​មួយគូ​សបញ្ជាក់​ថា ISS ជា​មន្ទីរពិសោធន៍​តែ​មួយ​គត់​សម្រាប់​ការ​ស្រាវជ្រាវ​រក​អ្វី​ដែល​ថ្មី​ៗ​ក្នុង​វិទ្យាសាស្ត្រ​រូបវិទ្យា និង​ពី​ជីវិត​ដែល​ប្រើប្រាស់​សម្រាប់​បច្ចេកវិទ្យា​ដែល​នឹង​អាច​ឱ្យ​អង្គការ NASA បញ្ជូន​ជា​ថ្មី​បណ្តា​អវកាសយានិក​ទៅ​កាន់​ហួស​ពី​តារាវិថី​ផែន​ដី។

ស្ថានីយ​អវកាស ISS ទម្ងន់​៤៥០​តោន​នេះ ហោះហើរ​ក្នុង​តារាវិថី​កម្ពស់​ជា​មធ្យម​៣៧០​គីឡូម៉ែត្រ ។ ការ​ស្ថាបនា​ស្ថានីយ​នេះ​ចាប់ផ្តើម​កាលពី​ឆ្នាំ​១៩៩៨ ហើយ​ស្ថាបនា​រួចរាល់​ក្នុង​ឆ្នាំ​២០០០ ។  ISS បាន​អ្នក​ប្រ​ចា​ការ​ជាប់​ជា​អចិន្ត្រៃយ៍​គឺ​អវកាសយានិក​១​ក្រុម ចាប់តាំងពី​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០០០ មក រួច​អ្នក​ប្រចាំការ​នៅ​ទីនោះ​ពេល​នេះ​មាន​ដល់​៦​នាក់​ឯណោះ ៕