បែកធ្លាយវីដេអូ គ្រូយកដំបងឈើ វាយសិស្ស ឡើងទក់សាច់ នៅក្នុងសាលា (មានវីដេអូ)

កាហ្សាក់ស្ថាន៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីប ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពី លោកគ្រូម្នាក់ នៅឯសាលា របស់សាសនាអ៊ីស្លាម ក្នុងប្រទេសកាហ្សាក់ស្ថាន យកដំបងឈើ វាយសិស្សសាលា ត្រូវបានបែកធ្លាយ និងបង្ហោះ ទៅលើបណ្តាញ អ៊ីនធឺណែត ទៀតផង។

បែកធ្លាយវីដេអូ គ្រូយកដំបងឈើ វាយសិស្ស ឡើងទក់សាច់ នៅក្នុងសាលា (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីបនោះ បានបង្ហាញឲ្យឃើញថា បុរសម្នាក់ ដែលជាគ្រូបង្រៀន បានបង្ខំឲ្យ សិស្សប្រុសម្នាក់ បែរខ្នង និងអោនទៅមុខ បន្ទាប់មក ក៏ប្រើដំបងឈើ វាយទៅលើ ខ្លួន និងខ្នង សិស្សប្រុសនោះ ជាច្រើនលើក ច្រើនសារ យ៉ាងទក់សាច់ តែម្តង។ បើទោះបីជា សិស្សប្រុសនោះ ព្យាយាមគេច ពីការវាយ ធ្វើបាប និងដួលទៅលើដី ក៏ដោយ ក៏លោកគ្រូរូបនោះ នៅតែវាយសំពង កាន់តែខ្លាំងឡើងៗដដែល។

បន្ទាប់ពីវាយសិស្សប្រុស ទី១ អស់ចិត្ត លោកគ្រូខាងលើ បានឲ្យសិស្សប្រុស ម្នាក់ទៀត មកឈរបែរខ្នង រួចក៏យកដំបងឈើ វាយលើដងខ្លួន យ៉ាងខ្លាំង ជាច្រើនលើក ច្រើនសារ ដូចសិស្សប្រុស ទី១អីចឹង ដែលមើលទៅ ពិតជាព្រៃផ្សៃមែនទែន។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រភពណាមួយ បានបញ្ជាក់ឲ្យដឹង ពីមូលហេតុ នៃការវាយធ្វើបាបសិស្ស បែបនេះឡើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត