Manchester United ទទួល​ស្វាគមន៍ CSKA យប់​នេះ

​កីឡា​៖​ក្រុម​បិសាច​ក្រហម Manchester United នឹង​បើកទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម CSKA Moscow របស់​រុស្សី ក្នុងការ​ប្រកួត UEFA Champions League យប់​នេះ​។​

​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក Louis van Gaal បាន​លើកឡើងថា ក្នុងជំនួប​ជាមួយ CSKA Moscow លោក​នឹងដាក់​តួអង្គ​ដ៏​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​២​រូប​គឺ​កីឡាករ Anthony Martial និង Wayne Rooney ។ ទន្ទឹម​នោះ​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូបនេះ​ក៏បាន​លើកឡើងថា លោក​នៅតែ​ទុកចិត្ត Rooney ទោះ​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ស៊ុត​បានតែ​២​គ្រាប់​នៅ Premier League រដូវ​កាល​នេះ​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា ៣​ប្រកួត​ចុងក្រោយ​របស់ Man Utd គឺ​បញ្ចប់​លទ្ធផល ០-០ ទាំង​៣​លើក ដូច្នេះ​ចាំមើល​ថា យប់​នេះ​លទ្ធផល​នឹង​ក្លាយជា​យ៉ាងណា​វិញ​៕

Manchester United ទទួល​ស្វាគមន៍ CSKA យប់​នេះ