ក្លឹបប្រដាល់ ២នៅខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ

ភ្នំពេញ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជួបសំណេះសំណាល និងផ្តល់អំណោយជូនកីឡាករ-កីឡាការិនីប្រដាល់ និង ប្រដាល់សកលចំនួន៣៧នាក់ ក្នុងក្លឹបប្រដាល់ក្បាច់គុនបុរាណខែ្មរ២ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ គឺក្លឹបពន្លឺវិបុលមាន រិទ្ធីគុនខ្មែរ និងក្លឹបពោធិ៍ជ័យកីឡា ។

ក្នុងឱកាសសំណេះសំណាលនោះលោក ហែម ដារិទ្ធ បានមានប្រសាសន៍ថា សូមឲ្យកីឡាករ-កីឡាការិនីប្រដាល់ និង ប្រដាល់សកល ត្រូវខិតខំហ្វឹកហាត់គ្រប់ពេលវេលា ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ហើយពេលឡើងប្រកួតម្តងៗ កីឡាករ-កីឡាការិនី ត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ព្រោះរូបលោកក៏ធា្លប់ជាកីឡាករប្រដាល់មួយរូបដែរ ។

សព្វថ្ងៃនេះលោកបានខិតខំបំផុសឲ្យយុវជន-យុវតីក្នុងខណ្ឌពោធិ៍សែនជ័យ នាំគ្នាលេងកីឡា ព្រោះកីឡានាំឲ្យយើង គ្រប់រូបមានសុខភាពល្អ សាមគ្គីភាព មិត្តភាព និងទំនាក់ទំនងគ្នាទៅវិញទៅមកបានល្អប្រសើរថែមទៀត ។

លោកបានបន្តថា សូមឲ្យកីឡាករ-កីឡាការិនីនៅទីនេះត្រូវចេះស្តាប់លោកគ្រូបង្វឹកក្នុងការហាត់រៀនក្បាច់គុនបុរាណខ្មែរ របស់យើង មានតែប្អូនកីឡាករ-កីឡាការិនីជាអ្នកជួយថែរក្សាក្បាច់គុនមួយនេះឲ្យនៅគង់វង្សជានិរន្តតទៅ ។ ក្នុងឱកាស នោះដោយបានការស្នើរបស់លោកគ្រូ ឡុង វិបុល ម្ចាស់ពន្លឺវិបុលមានរិទ្ធគុនខ្មែរ ប្តូរឈ្មោះទៅជាក្លឹបពោធិ៍សែនជ័យ វិបុលមានរិទ្ធីគុនខ្មែរ លោកក៏បានឯកភាព និងផ្តល់កន្លែងហ្វឹកហាត់ដល់ក្លឹបពោធិ៍សែនជ័យវិបុលមានរិទ្ធីគុនខ្មែរ ហើយ រូបលោកបានសន្យាផ្តល់អំណោយជូនក្លឹបទាំង២ ជាថវិកា ៥០ម៉ឺនរៀល និងអង្ករ ៥០ គ .ក្រ រៀងរាល់ខែ ។

ក្នុងការជួបសំណេះសំណាលលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ផ្តល់ជូនក្នុងមួយក្លឹបនូវថវិកា ៥០ ម៉ឺន រៀល និងអង្ករ ១០០ គ.ក្រ និងកីឡាករ-កីឡាការិនី ចូលរួម៣៨នាក់ ក្នុងនោះម្នាក់ៗជូនថវិកា ៣ម៉ឺនរៀលទៀតផង ៕