Chanyeol ក្រុម EXO ភ័យ​ស្លន់​ស្លោ​ពេល​​ត្រូវ​រថយន្ត ២០គ្រឿង​ដេញ​តាម​ពី​ក្រោយ


Chanyeol ក្រុម EXO ភ័យ​ស្លន់​ស្លោ​ពេល​​ត្រូវ​រថយន្ត ២០គ្រឿង​ដេញ​តាម​ពី​ក្រោយ

សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO Chanyeol បាន​ចែក​រំលែក​​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យ​​ខ្លាច​របស់​ខ្លួន​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​គេ​បញ្ឈប់​ទង្វើ​ទាំង​អស់​នេះ​បន្ត​ទៀត។

 

Chanyeol ក្រុម EXO ភ័យ​ស្លន់​ស្លោ​ពេល​​ត្រូវ​រថយន្ត ២០គ្រឿង​ដេញ​តាម​ពី​ក្រោយ

 

កាល​ពី​ថ្ងៃ​ម្សិលមិញ Chanyeol បាន​ឆ្លង​កាត់​រឿង​ដ៏​តក់​ស្លុត​មួយ នៅ​ពេល​ដែល​មាន​រថយន្ត ២០ គ្រឿង បាន​ដេញ​តាម​ឡាន​របស់​តារា​ចម្រៀង​មួយ​នេះ ធ្វើ​ឲ្យ​រូប​គេ​ភ័យ​​បះ​សក់ រហូត​​ត្រូវ​សរសេរ​សារ​ជា​ភាសា​ចិន​ នៅ​លើ​បណ្ដាញ​សង្គម Weibo ដើម្បី​ផ្ដែផ្ដាំ​អ្នក​គាំទ្រ​ឲ្យ​ឈប់​ធ្វើ​បែប​នេះ​​ត​ទៅ​ទៀត។

 

សារ​របស់ Chanyeol មាន​ន័យ​ដូច​ខាង​ក្រោម៖

 

“សួស្ដី​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​គឺ Chanyeol សមាជិក​របស់​ក្រុម​ចម្រៀង EXO។ មូលហេតុ​ដែល​ខ្ញុំ​សរសេរ​ពាក្យ​ទាំង​នេះ​នោះ​គឺ ខ្ញុំ​បាន​ជួប​រឿង​ដ៏​គ្រោះ​ថ្នាក់​មួយ​នៅ​ទី​ក្រុង សៀងហៃ។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​គិត​ជា​ច្រើន ខ្ញុំ​ចង់​សរសេរ​ពាក្យ​ទាំង​នេះ​ផ្ញើ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា។ នៅ​ពេល​ខ្ញុំ​មក​ដល់​សៀងហៃ ហើយ​ចេញ​ដំណើរ​ពី​ប្រលានយន្តហោះ មាន​ឡាន​ប្រមាណ​ជា​ ២០ គ្រឿង​បាន​ដេញ​តាម​ខ្ញុំ។
ឡាន​ទាំង​នោះ​បាន​ជិះ​រេ​​ប្រសេច​ប្រសាច​ពេញ​ផ្លូវ​ បង្ក​បញ្ហា​ដល់​ឡាន​ដទៃ ​ធ្វើ​ឲ្យ​កក​ស្ទះ​នៅ​លើ​ផ្លូវ​ជាតិ និង​ស្ទើរ​តែ​ឈាន​ទៅ​ដល់​​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ច្រើន​ដង។

 

ខ្ញុំ​ពិត​ជា​​ចូល​ចិត្ត​ប្រទេស​ចិន​ខ្លាំង​ណាស់។ បាន​មក​ថត​កម្មវិធី​នៅ​ក្រុង​សៀងហៃ ហើយ​ជួប​អ្នក​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​​ខ្ញុំ​រំភើប​​ណាស់។ ប៉ុន្តែ​ទង្វើ​របស់​អ្នក​ទាំង​អស់​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ សង្ឃឹម​ថា​លើក​ក្រោយ អ្នក​ទាំង​អស់​គ្នា​នឹង​គាំទ្រ​ខ្ញុំ​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ក៏​ដូច​ជា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។ ខ្ញុំ​ក៏​នឹង​ប្រឹង​ប្រែង​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជាង​មុន​ដែរ។ អរគុណ​អ្នក​ទាំង​អស់​គ្នា”។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា Chanyeol ធ្វើ​ដំណើរ​មក​កាន់​ក្រុង​សៀងហៃ​លើក​នេះ​ដើម្បី​ថត​​ភាពយន្ត​ថ្មី​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “So I Married My Anti-Fan” ដែល​ជា​រឿង​កំប្លែង​មួយ​​ផ្អែក​តាម​​សៀវភៅ​រឿង​កូរ៉េ​​មួយ​ដែល​មាន​ចំណង​ជើង​ដូច​គ្នា៕

 

ចុចអាន៖ប្រជាជន​ចិន​ដេញ Tao ឲ្យ​ទៅ​​ប្រទេស​កូរ៉េ​វិញ​ព្រោះ​អា​ម៉ាស​មុខ​ពេក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ officiallykmusic