ស្រា​បៀរ ថៃ​ហ្គ័​រ រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជូន​គូ​ស្វាមីភរិយា​ថ្មី សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៥


ស្រា​បៀរ ថៃ​ហ្គ័​រ រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជូន​គូ​ស្វាមីភរិយា​ថ្មី សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៥

កាលពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ ស្រា​បៀរ Tiger បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត នៅ​ស្ថានីយ​ទូរទស្សន៍ MYTV​ ក្នុង​កម្មវិធី​តន្ត្រី A1 Concert ដើម្បី​ផ្ដល់​រង្វាន់ ដល់​គូ គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ Tiger សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន រួមមាន ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌីវ ជាមួយ​ទឹកប្រាក់ ៥០០០ដុល្លារ​ចំនួន​បី​រង្វាន់ ទូរទស្សន៍ Curved UHD TV ចំនួន​បី​រង្វាន់ និង​ជ្រើសរើស​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២៤គូ សម្រាប់​ចូលរួម​លេង​ហ្គេម​កម្សាន្ត​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ស្រា​បៀ​រ Tiger។​

 

ស្រា​បៀរ ថៃ​ហ្គ័​រ រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជូន​គូ​ស្វាមីភរិយា​ថ្មី សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៥

 

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន បី​គូ​ដែល​មាន​សំណាង​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌីវ រួម​ជាមួយ​ទឹកប្រាក់ ៥០០០ ដុល្លារ គឺ​៖ ១. លោក ប៊ូ ម៉េង​យូ និង​លោកស្រី​ហុក កញ្ញា ២.​លោក​ហេង ភារម្យ និង​លោកស្រី អ៊ុយ និមល និង ៣.​លោក នាក់ រតនា និង​លោកស្រី លឹម សុធា​រ៉ែ​ន​។

 

​ចំណែក​ឯ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​បី​គូ​ដែល​មាន​សំណាង​បាន​ឈ្នះ​ទូរទស្សន៍ Curved UHD TV ចំនួន​បី​រង្វាន់​ ទី១. លោក ឈួ​រ រាជ និង​លោកស្រី វង់ ជិន្នា​នីកា ២. លោក ឈាង ជា​ហុង និង​លោកស្រី លាង សៀក និង​៣.​លោក​សូ សុភ័ក្ត្រ​និង​លោកស្រី​សៀង ប៉ិន​សារ៉ុម​។ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ២៤​គូ ដែល​បាន​ឈ្នះ​រង្វាន់​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​គឺ​លេង​ហ្គេម​កម្សាន្ត​របស់​ស្រា​បៀរ​ Tiger អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​បាន​នៅ​លើ​កាសែត ឬ​លើ​គេហទំព័រ Facebook ( Tiger Beer KH)។

 

ចំពោះ​គូ​ស្វាមី​ដែល​មាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មក​ជាមួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិត​អញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក។

 

គូរ​បញ្ជាក់​ថា ស្រា​បៀរ Tiger មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់ ច្រើនជាង​៧០ ប្រទេស និង ជា​ស្រា​បៀរ​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មាន​កម្មវិធី​ផ្តល់​ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន របស់ខ្លួន​។ សម្រាប់​ឆ្នាំ​២០១៥ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ Tiger កំប៉ុង ឬ​ដប​ចាប់ពី ២៥ ទៅ ៣៤ កេស ទទួលបាន​ក​សៀវភៅ​កត់​ចំណងដៃ ១​ក្បាល និង​គូ​ប៉ុង​ផ្សងសំណាង ១ សន្លឹក ហើយ​ចាប់ពី ៣៥ ទៅ ៤៩ កេស ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ ២ ក្បាល និង​គូ​ប៉ុង​ផ្សងសំណាង ២ សន្លឹក ។ ជាវ​ស្រា​បៀ​រ Tiger កំប៉ុង ឬ​ដប​ចាប់ពី ៥០ កេស​ឡើង​ទៅ ទទួល​បាន​សៀវភៅ​កត់​ចំណងដៃ ៣ ក្បាល និង​គូ​ប៉ុង​ផ្សងសំណាង ៣​សន្លឹក ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌី​វ រួម​ជាមួយ​ទឹកប្រាក់ ៥០០០ ដុល្លារ ទូរទស្សន៍ Curved UHD TV និង​រង្វាន់ Home Theater System​។ ការ​ចាប់​ឆ្នោត​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ មករា ឆ្នាំ​២០១៦​ខាងមុខ​។​

 

សម្រេច​ក្តី​សុបិន​របស់​លោក​អ្នកជា​មួយ​ស្រា​បៀ​រ Tiger ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ដែន​កោះ​ឋានសួគ៌ ម៉ា​ឌីវ​រួម​ជាមួយ​ទឹកប្រាក់ ៥០០០ ដុល្លារ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម