“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

ស្ថិត​ក្នុង​ភូមិ​ត្រពាំងព្រីង ឃុំ​ត្រពាំងព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត “ភ្នំ​ក្បាល​រមាស” ជា​ភ្នំ​មួយ​​ដែល​កំពុង​​​​បង្ហាញ​​​​​ភាព​ទាក់ទាញ​​​ទៅ​កាន់​ទេសចរ​​ជាតិ និង​អន្តរជាតិ​​មក​ពី​​ជុំវិញ​ពិភពលោក។

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

តំបន់​ទេសចរណ៍​ក្នុង​ទឹកដី​ខេត្ត​កំពត​មួយ​នេះ មាន​ចំណុចពិសេស​ដូចជា មាន​រូង​ភ្នំគួរ​ឱ្យ​ចាប់​អារម្មណ៍ ថ្ម​ដុះ​ប្រៀប​ដូច​រូប​សត្វ​ដំរី ស្វា ខ្លា មាន​​​ថ្ម​​អាច​បញ្ចេញ​ពន្លឺ​ផ្លេកៗ​ដ៏​ទាក់ទាញ និង​ មាន​កន្លែង​សក្ការបូជា​​​សុំ​សេចក្ដី​សុខ​ផង​។

 

អ្នកនាំ​ភ្ញៀវ​វ័យ​ក្មេង ហ៊ូន សុគាហៃ បាន​ឱ្យ​ដឹង​​ថា ​​​ភ្នំ​ក្បាល​រមាស​ធ្លាប់​​​​ត្រូវ​បាន​គេ​ធ្វើ​កំណាយ ​ឃើញ​ឆ្អឹង​មនុស្ស និង​សត្វ​តូចធំ ដែល​គេ​សន្មត​ថា ស្ថិត​​ក្នុង​សម័យ​បុរេប្រវត្តិ ប៉ុន្តែ​ឆ្អឹង​មនុស្ស​ត្រូវ​បាន​គេ​យក​ទៅ ធ្វើ​ការ​ពិសោធន៍​អស់​ហើយ សល់​​តែ​ឆ្អឹង​ពុក​ផុយ​​នៃ​​សត្វ​ប៉ុណ្ណោះ។

 

ចំណែក​លើ​កំពូល​ភ្នំ ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ស្រស់ស្រាយ ពី​ទេសភាព​ស្អាត និង​ខ្យល់​អាកាស​​ល្អ​បរិសុទ្ធ។ ក្រៅ​ពី​នេះ​នៅ​មាន​ចំណុច​គួរ​ឱ្យ​ទាក់ទាញ​ជាច្រើន​ទៀត។

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

​​​និស្សិត​ឆ្នាំ​ទី៣ ផ្នែកអេឡិចត្រូនិក នៃ​វិទ្យាស្ថាន NPIC ដែល​ពឹងផ្អែក​លើ​ប្រាក់​កម្រៃ​ នាំ​ភ្ញៀវ​ក្នុង​ពេល​ទំនេរ​ដដែល​បាន​និយាយ​ថា ​​​បរទេស​ចាប់​ផ្ដើម​ស្គាល់ ក្នុង​អំឡុង​ឆ្នាំ ​២០០៦ ដែល​កាល​នោះ​មិន​សូវ​មាន​ភ្ញៀវ​ច្រើន​​ឡើយ ​តែ​​បច្ចុប្បន្ន​​​​នេះ​ចំនួន​ទេសចរ​កើន​ឡើង​ជា​លំដាប់។

 

យុវជន​ដែល​មាន​បទពិសោធន៍​នាំ​ភ្ញៀវ​តាំង​ពី​អាយុ ១២ ឆ្នាំរូប​នេះប្រាប់​​ទៀតថា រដូវ​សំបូរ​ទេសចរ​មក​ទស្សនា គឺនៅ​ពាក់​កណ្ដាល​ខែ វិច្ឆិកា ដល់ ខែ​កុម្ភៈ ហើយ​ភ្ញៀវ​​ភាគច្រើន​ ជា​ជន​បរទេស។ សុគាហៃ ថាក្នុង​មួយ​ថ្ងៃ​អាច​មាន​ភ្ញៀវចាប់​ពី​ ១០​ នាក់​ឡើង​ទៅ​។

 

យុវជន​ដែល​គិត​សេវា​នាំ​ផ្លូវ ១ ម៉ោង​ចាប់​ ១៥ ដុល្លារ ដល់ ១៨ ដុល្លារពី​ជនបរទេស​ដដែល​ប្រាប់​ថា ផ្លូវ​ទៅ​កាន់​ភ្នំ​នេះ គឺ​មាន​លក្ខណៈ​ងាយស្រួល ដែល​មាន​ចម្ងាយ ៧ ទៅ ៨ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត និង​២​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក។ បើ​ជិះ​រ៉ឺម៉ក​កង់បី​ពី​ទី​រួម​ស្រុក ភ្ញៀវ​បរទេស​អាច​ចំណាយ​​​​​​ប្រហែល​ ៨ ដុល្លារ​​ តែ​សម្រាប់​ភ្ញៀវ​ខ្មែរ​គឺ​អាច​មាន​តម្លៃ​ក្រោម​នេះ៕

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍ “ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

 

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

 

“ភ្នំ​ក្បាល​រមាស” តំបន់​ទេសចរណ៍​​ធម្មជាតិ ដែល​ភ្ញៀវ​បរទេស​កំពុង​ចាប់​អារម្មណ៍

 

 

ធ្លាប់​ឃើញ​ភូមិ​អណ្ដែត​ទឹក “កំពង់​ភ្លុក” នៅ​ខេត្ត​សៀមរាប​អត់? ​

រមណីយដ្ឋាន​អន្លង់ជ្រៃ

 

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបថត៖ ផ្តល់​ដោយ​ ហ៊ូន សុគាហៃ