លោក សម រង្ស៊ី, លោក កឹម សុខា និងលោក គង់ គាំ ទៅសួរសុខទុក្ខ តំណាងរាស្រ្ត ដែលសម្រាក ព្យាបាលនៅបាងកក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី, លោក កឹម សុខា និងលោក គង់ គាំ បានទៅសួរសុខទុក្ខដល់ តំណាងរាស្រ្ត លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការប្រកាសរបស់ គណបក្សសង្រ្គោះជាតិ នៅលើបណ្តាញ ទំនាក់ទំនង Facebook ។

សូមជំរាបថា លោកប្រធាន សម រង្ស៊ី បានចាកចេញពីកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ឆ្ពោះទៅ កាន់ប្រទេសបារាំង ដើម្បីបំពេញបេសសកម្ម និងជួបសកម្មជននៅទីនោះ។ ការចាកចេញស្ងាត់ស្ងៀម របស់ លោកប្រធាន សម រង្ស៊ី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីថ្ងៃបុណ្យភ្ជុំបិណ្ឌធំ នៅកម្ពុជារួចរាល់៕

លោក សម រង្ស៊ី, លោក កឹម សុខា និងលោក គង់ គាំ ទៅសួរសុខទុក្ខ តំណាងរាស្រ្ត ដែលសម្រាក ព្យាបាលនៅបាងកក

លោក សម រង្ស៊ី, លោក កឹម សុខា និងលោក គង់ គាំ ទៅសួរសុខទុក្ខ តំណាងរាស្រ្ត ដែលសម្រាក ព្យាបាលនៅបាងកក