គួរ​​មើល​​ទូរទស្សន៍​​ត្រឹម​​ប៉ុន្មាន​ម៉ោង​​​មួយ​ថ្ងៃ​ ទើប​​មិន​​កើត​ជំងឺ?

គួរ​​មើល​​ទូរទស្សន៍​​ត្រឹម​​ប៉ុន្មាន​ម៉ោង​​​មួយ​ថ្ងៃ​ ទើប​​មិន​​កើត​ជំងឺ?

អ្នក​ស្រាវជ្រាវ​បាន​តាមដាន​មនុស្ស​២២១​០០០​នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​៥០​ទៅ​៧១​ឆ្នាំ​ បាន​រក​ឃើញ​ថា​ មនុស្ស​ទាំង​អស់​នេះ​ពេល​ដំបូង​មាន​សុខភាព​ល្អ​ តែ​ក្រោយ​ពី​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​រាល់​ថ្ងៃ​ បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សេង​ៗ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ Daily Mail។

 

គួរ​​មើល​​ទូរទស្សន៍​​ត្រឹម​​ប៉ុន្មាន​ម៉ោង​​​មួយ​ថ្ងៃ​ ទើប​​មិន​​កើត​ជំងឺ?

 

ការ​រក​ឃើញ​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​អាមេរិក​​មួយ​ឈ្មោះ​ Preventative Medicine។ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ប្រឆាំង​ជំងឺ​មហារីក​ជាតិ​ក្នុង​រដ្ឋ​ Michigan​ រក​ឃើញ​ថា​ អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន​ជាង​៣​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ​ មិន​ត្រឹម​តែ​ប្រឈម​នឹង​ជំងឺ​មហារីក​ និង​គាំង​បេះដូង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​អាច​កើត​ជំងឺ​កើត​ចេញ​ពី​រោគ​ខ្ជិល​ ទឹក​នោម​ផ្អែម​ ផ្ដាសាយ​ រលាក​សួត​ និង​ជំងឺ​ថ្លើម។
ការ​ស្រាវ​ជ្រាវ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ អ្នក​ដែល​មើល​ទូរទស្សន៍​ចន្លោះ​ពី​បី​ និង​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ១៥​ភាគ​រយ​ស្លាប់​ដោយសារ​ជំងឺ​ បើ​ប្រៀបធៀប​​នឹង​អ្នក​ដែល​មើល​តិច​ជាង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គឺ​ស្លាប់​ដោយ​ធម្មជាតិ។

 

លើស​ពី​នេះ​ ការ​ស្រាវជ្រាវ​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ ចំពោះ​អ្នក​មើល​ទូរទស្សន៍​រហូត​ដល់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​ ភាគ​រយ​ដែល​ស្លាប់​ដោយសារ​ជំងឺ​ខាង​លើ​គឺ​មាន​ដល់​៤៧​ភាគ​រយ​ឯណោះ។ អ្នក​វិទ្យាសាស្ត្រ​បាន​ទាញ​យក​កត្តា​ផ្សេង​ៗ​ក្នុង​ការ​ការ​ពារ​អំណះអំណាង​ខ្លួន​ ដោយ​គិត​ថា​អ្នក​មើល​វីដេអូ​ច្រើន​ម៉ោង​ទាំង​នោះ​​អាច​មក​ពី​ញ៉ាំ​អាហារ​មិន​ល្អ​ ជក់​បារី​ច្រើន​ និង​ញ៉ាំ​ស្រា​ច្រើន​ ក្នុង​អំឡុង​ពេល​នោះ។

 

តែ​ទោះ​បី​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​ក៏​រក​ឃើញ​ថា​ អ្នក​ខ្លះ​មិន​សូវ​អង្គុយ​តែ​មួយ​កន្លែង​ ពេល​​មើល​​ទូរទស្សន៍​ ញ៉ាំ​តែ​អាហារ​ផ្ដល់​សុខភាព​ មិន​ជក់​បារី​ ឬ​ញ៉ាំ​ស្រា​ ក៏​នៅ​ទទួល​ផល​ប៉ះពាល់​ដូច​គ្នា។ ដូច្នេះ​អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា​ បើ​ទោះ​បី​គេ​តែង​បញ្ចេញ​សកម្មភាព​ច្រើន​ ពេល​មិន​មើល​ទូរទស្សន៍​ ពួក​គេ​ក៏​នៅ​តែ​ទទួល​មរណភាព​ដោយសារ​ជំងឺ​ខាង​លើ​ ជាជាង​ការ​ស្លាប់​ដោយ​ធម្មជាតិ​ ឬ​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​ ឲ្យ​តែ​គេ​ចំណាយ​ពេល​ច្រើន​មើល​ទូរទស្សន៍​ក្នុង​មួយ​ថ្ងៃ​ៗ៕

 

ចុច​អាន៖ Facebook កែប្រែ​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​នៅ​ខែ​ធ្នូ​នេះ
ប្រភព៖ dailymail

នាំមកជូនដោយ

គួរ​​មើល​​ទូរទស្សន៍​​ត្រឹម​​ប៉ុន្មាន​ម៉ោង​​​មួយ​ថ្ងៃ​ ទើប​​មិន​​កើត​ជំងឺ?