មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

តាកែវ ៖ ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០៦ គ្រឿង កំពុងត្រូវបានដាក់ឱ្យ ដំណើរការបូមយក ទឹកពីទន្លេបាសាក់ មកបំពេញអាងទឹកដងខ្ញម ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីក្រុម ការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានរៀបចំតម្លើងជាបន្តបន្ទាប់ ។

លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា កន្លងមកការងារបូមយកទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹកដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំងរបស់ប្រជាកសិករប្រមាណ ៥០០ ហិកតា នៅក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង គឺក្រុមការងារមន្ទីររបស់លោក បានប្រើប្រាស់ម៉ាស៊ីន(៦៥សេះ) ចំនួន ០២គ្រឿង ប៉ុណ្ណោះ ។

លោក ប៊ុន ហួរ បានបន្តថា ដោយពិនិត្យឃើញថា ប្រជាកសិករនៅតំបន់នេះ បានចាប់ផ្តើមទាញយកទឹកពីអាង ទឹកដងខ្ញមមកប្រើប្រាស់ក្នុងការសាបព្រោះ ដកស្ទូង ដំណាំស្រូវរដូវប្រាំងជាបណ្តើរៗ ហើយទឹកទន្លេក៏ចាប់ ស្រកចុះកាន់ច្រើន លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យក្រុមការងាររបស់លោករៀបចំ តម្លើងម៉ាស៊ីន ខ្នាតមធ្យម (៦៥សេះ) ចំនួន ០៤ គ្រឿងបន្ថែមទៀត ដើម្បីដំណើរការបូមឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករនៅទូទាំងខេត្តតាកែវ បានធ្វើការសាបព្រោះ ដកស្ទូងដំណាំស្រូវរដូវប្រាំង បានចំនួន ប្រមាណ ៧.៥២០ ហិកតា ស្មើនឹងប្រមាណជាង ១០ភាគរយ នៃផែនការដែលបានដាក់ចុះ ។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង

  • មន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ យកម៉ាស៊ីន០៦គ្រឿង បូមទឹកពីទន្លេបាសាក់ មកបញ្ចូលអាងទឹក ដងខ្ញម សម្រាប់ផ្គត់ផ្គង់ដំណាំ ស្រូវរដូវប្រាំង已关闭评论
  • 341 views
  • Hide Sidebar
    A+