​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​​ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​​​ជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទ​៣ វិ​ច្ឆិ​កា បាន​​​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នៅ​ចំណុច​ផ្លូ​លេខ​៦៩BT កែង​ផ្លូវលេខ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ដោយ​ជាប់​ពាក់​ព័ន្ធ​ថា ​បាន​ប៉ុនប៉ង​លក់ដូរ​មនុស្សសម្រាប់​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

ស្ត្រី​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ឈ្មោះ​ហ៊​ន់ ប៊ុ​ន​ណា​ក់ ហៅសា អាយុ​៣២ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​​មាន​ជ័យ ​។ ទាក់ទិននឹង​ការ​ឃាត់​ស្ត្រី​រូប​នោះ​ត្រូវ​បាន​លោក​វរសេនីយ៍​ត្រីផាត់ ផល្លា អនុ​ប្រធាន​ការ​យាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ជា​ការអនុវត្ត​តាម​ចំណា​លេខ​៣០៦ អ​.​យ​.​ធ របស់​លោក​អ៊ុំ សុភ​ក្ត័ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ​ចុះ​ថ្ងៃ​ទី​១៩ កញ្ញា ២០១៥ ។

លោក​ផាត់ ផល្លា បន្ត​ថា ​ដើមចម​ឲ្យ​មាន​ចំណា​ឃាត់ខ្លួន​ស្រី ឈ្មោះ​ហ៊​ន់ ប៊ុ​ន​ណា​ក់ ហៅសា គឺ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ប៊ូ រី​យ៉ា អាយុ២៣​ឆ្នាំ ត្រូវជា​បងស្រី​ជន​រង​គ្រោះ​អាយុ១៨ឆ្នាំ​ ដែល​កំពុង​ផុងខ្លួន​ធ្វើការ​យ៉ាង​វេទនា​នៅ​ប្រទេស​ចិនក្នុង​តំបន់​ព្រៃ​ភ្នំ​ដាច់​ស្រយាល​ពី​ទីក្រុង ៕