ប្រជាពលរដ្ឋ​២៧​គ្រួសារ​លើកគ្នា​មក​តុលាការ​សុំរក​យុត្តិធម៌​រឿង​ទំនាស់​ដីធ្លី​នៅ​ស្រុក​រមាស​ហែក

ខេត្តស្វាយរៀង ​៖ ​​ប្រជាពលរដ្ឋ​២៧​គ្រួសារ​នៅ​ភូមិ​តា​សួ​ស ​ឃុំ​ត្រស់ ​ស្រុក​រមាស​ហែក ​បាន​លើកគ្នា​មក​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​ឲ្យ​ឈ្មោះ​កៅ ​សាប៊ូ ភេទ​ស្រី ​អាយុ​៤៩​ឆ្នាំ ​នៅ​ភូមិ​តា​សួ​ស​ ឃុំ​ត្រស់ ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ ដោយ​ចោទប្រកាន់​ថា​ ឈ្មោះ​សឹង​ ស៊ី​ណា​ន ​ភេទ​ប្រុស​ អាយុ៥២​ឆ្នាំ​ នៅ​ភូមិ​ជោ​រ៍​៣​ ឃុំ​ក្រ​ញូ​ង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ យក​ត្រាក់​ទ​រ័​មក​ភ្ជួរ​បំផ្លិចបំផ្លាញ​ដំឡូង​រំលោភ​យក​ដី​របស់​គាត់​០៧​ហិ​កតា ​ហើយ​បាន​ប្តឹង​រក្សា​ការពារ​មក​សាលាដំបូង​ខេត្តស្វាយរៀង​ដោយ​អយុត្តិធម៌​។

ការ​លើកគ្នា​មក​សាលាដំបូង​ខេត្ត​នេះធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៣ ​វិច្ឆិកា​ ២០១៥ ​នៅ​មុខ​សាលាដំបូង​ខេត្តស្វាយរៀង​ស្ ថិត​នៅ​ភូមិ​ស្រះ​វង្ស ​សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព