ឥរិយា​បទ​បែប​ទន់ភ្លន់​របស់​មេ​គយ​និង​រដ្ឋាករ ចំពោះ​ក្លិប​អាជីវករ​ទូរស័ព្ទ​និង​អេ​ឡិ​ក​ត្រូ​និក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ លិខិត​ជា​ផ្លូវការ​មួយ ចុះ​ថ្ងៃ​ទី​៣០ តុលា ២០១៥ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្តី​ពី​ការ​ស្នើ​សុំ​សម្រួល​នីតិវិធី នៃ​ការ​ចូលខ្លួន​មក​បង់ពន្ធ​អាករ​ទូរស័ព្ទ និង​ទំនិញ​អេ​ឡិច​ត្រូ​និក ដែល​មាន​ស្រាប់​ក្នុង​ប្រទេស ព្រមទាំង​សុំ​ការ​លើកលែង​ការ​ផាកពិន័យ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ «​ក្លិប​អាជីវករ​ទូរស័ព្ទ និង​អេ​ឡិ​ក​ត្រូ​និក​កម្ពុជា​» ។

ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ណាមួយ​នោះ ការិយាល័យ​និពន្ធ «​កោះសន្តិភាព​» បាន​សម្រេច​ថតចម្លង​លិខិត​ទាំងស្រុង ដូច​ខាងក្រោម ៖