មុនពេល​ធ្វើដំណើរទៅដីអាហ្វហ្កានីស្ថាន​ ក្រុមចម្បំាងអង្គរប៉ះ​ជម្រើសជាតិ​ប្រ៊ុយណេយប់នេះ

រាជធានីភ្នំពេញ ៖ ​​ក្រុមកីឡាបាល់ទាត់​ជម្រើសជាតិកម្ពុជាឈុត​ World Cup ​នឹងត្រូវធ្វើការប្រកួតមិត្តភាព​អន្តរជាតិជាមួយក្រុមជម្រើសជាតិ​ប្រ៊ុយណេ​​នៅវេលាម៉ោង​៦និង​៣០​នាទីយប់ថ្ងៃទី០៣​ វិច្ឆិកានេះ ​នៅពហុកីឡដ្ឋានជាតិអូឡំាពិក​ រាជធានីភ្នំពេញ ។

សូម​បញ្ជាក់​​ថា ​នៅ​ម៉ោង​៤​រសៀលបន្តិចទៀត​ថ្ងៃ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​ដែល​មានក្រុម​ឆៃយុំានំាមុខ​នឹងដង្ហែចេញពី​សណ្ឋាគារ​ Rose Emerald ​ឆ្ពោះ​ទៅ​ពហុកីឡ​ដ្ឋាន​​ជាតិ ។

គួរបញ្ជាក់ថា​ បន្ទាប់ពីជួបប្រកួតជាមួយ​ក្រុមប្រ៊ុយណេនៅយប់នេះ​ ក្រុមជម្រើសជាតិកម្ពុជា​នឹងត្រូវធ្វើដំណើរទៅប្រទេស​អាហ្វហ្កានីស្ថាន​ដើម្បីប្រកួតជម្រុះពូល ​E តំបន់​អាស៊ី ជុំទី២ ​នៃពានរង្វាន់ World Cup ​2018 នៅក្នុងប្រទេសរុស្ស៊ី ​ដែលតាមគម្រោងនឹង​ប្រកួតផ្លូវការនៅថ្ងៃទី១២​ វិច្ឆិកា មុនពេលធ្វើជា​ម្ចាស់ផ្ទះទទួល​ភ្ញៀវក្រុម​សំាមូរ៉ៃ​ជប៉ុននៅថ្ងៃទី១៧​ វិច្ឆិកា ​២០១៥ ។

តើក្រុមចម្បំាងអង្គរ​អាចផ្តួលក្រុមប្រ៊ុយណេបានទេ ​ខណៈជួបគ្នាបីដងចុង​ក្រោយ កម្ពុជាឈ្នះ២ ​ចាញ់១នោះ ? ៕