ប្រទះឃើញ​ជនអនាថា​ម្នាក់​ដេកស្លាប់ ក្បែរ​របង​មន្ទី​ពេទ្យ​ជ័យ​ជំ​នៈ​

កណ្តាល: ជនអនាថា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅ​ចិញ្ចើមផ្លូវ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិក្រពើ​ហារ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

 ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ (​ជនអនាថា​)​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ដេកស្លាប់​នៅ​ចំណុច​កើត​​ហេតុ​ខាងលើ​កម្លាំង​ជំនាញ​ក្រុង បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ និង​ពិនិត្យ​សាកសពឃើញថា សាកសព​មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

​តាម​ការបំភ្លឺ​សាក្សី​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែលជា ៥​ទៀបភ្លឺ ពួកគេបានឃើញ​ជនរងគ្រោះ​នៅ​ចំណុចកើតហេតុ​ក្នុងស្ថានភាព​ស្រវឹង ហើយ​ដើរ​សុំលុយ​គេ និង​ទឹក​ផឹក​។ ក្រោយមក​ពួកគេ​មិន​ចាប់អារម្មណ៍​ជន នោះទេ ដោយ​គិតថាជា​ជនអនាថា លុះដល់​ម៉ោង​ប្រហែលជា​១០​ជាង ឃើញ​ជនរងគ្រោះ​ដួលផ្កាប់មុខ​ទៅនឹង​ដី ក្រោយមក​ទើប​ដឹងថា ស្លាប់​បាននាំគ្នា​មក​រាយការណ៍​ដល់​សមត្ថ​កិច្ច​។​

 តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ។ បច្ចុប្បន្នសមត្ថកិច្ច​បា​ន​ប្រគល់​សាកសព ទៅ​ឲ្យ​អាជ្ញាធរ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅដើម្បី​ចាត់ចែង​តាម​ប្រពៃណី​៕​

ប្រទះឃើញ​ជនអនាថា​ម្នាក់​ដេកស្លាប់ ក្បែរ​របង​មន្ទី​ពេទ្យ​ជ័យ​ជំ​នៈ​

ប្រទះឃើញ​ជនអនាថា​ម្នាក់​ដេកស្លាប់ ក្បែរ​របង​មន្ទី​ពេទ្យ​ជ័យ​ជំ​នៈ​
ប្រទះឃើញ​ជនអនាថា​ម្នាក់​ដេកស្លាប់ ក្បែរ​របង​មន្ទី​ពេទ្យ​ជ័យ​ជំ​នៈ​