ឃាត់ខ្លួន​ជនជាតិ វៀតណាម​៨​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​

កណ្តាល: នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល បាន​ឃាត់ខ្លួន ជនជាតិ​វៀត ណា​ម​៨​នាក់ ដែល​ឆ្លងដែនខុសច្បាប់ មក​ធ្វើការ​នៅ​ស្រុក​ស្អាង នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយប្រទាល ស្រុក​ស្អាង ។​

​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ទី ១- ឈ្មោះ វៀង យ៉ាំងតាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ២- ឈ្មោះ វៀង យ៉ាំង​ប៊ិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ។ ៣- ឈ្មោះ វៀង យ៉ាំង​វ៉ាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។ ៤- ឈ្មោះ វៀង ទឹង​យូ ភេទប្រុស អាយុ ២៥​ឆ្នាំ​។ ៥- ឈ្មោះ វៀង យ៉ាំង​ឡើយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​។ ៦-ឈ្មោះ វៀង យ៉ាំង​ញឹក ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ។ ៧- ឈ្មោះ វៀង វ៉ឹ​ក​ផុង ភេទ​ប្រុសអាយុ ៣៧​ឆ្នាំ​។​និង ៨- ឈ្មោះ វៀង ថៃ​ប៊ិន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ដោយ​ពួកគេទាំង​៨​នាក់ មាន​ទីលំនៅ​ភូមិ​ខាំង​ប៊ិន ឃុំ​ខាំង​ប៊ិន ស្រុក​អាំង​ភូ ខេត្ត​អាងយ៉ាងប្រទេស​វៀតណាម​។​

​មន្ត្រីនគរបាល​ដដែល បាន​បន្ថែមទៀតថា នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ ឈ្មោះ វៀងយ៉ាំង​តាប់ ដែលជា​មេខ្យល់ បាន​ដឹកនាំ ជនជាតិ​ចំនួន​៧​នាក់​ឆ្លងដែន​ខុស​​ច្បាប់ តាម​ច្រករបៀង​ព្រែក​ស្បូវ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មក​បេះ​ផ្លែស្វាយ​ឲ្យឈ្មោះ សុង លាង​ហួរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដោយ​មធ្យោបាយ​រថយន្ត សាំ​យ៉ុង ពណ៌​សរ ពាក់​ស្លាក​លេខភ្នំពេញ​2C-5313 បន្ទាប់ពី​ទទួលបាន ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ​សមត្ថកិច្ច​ក៏បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ និងសុំ​គោល​ការ អនុវត្តន៍​តាម​នីតិវិធី​៕​