អនុប្រធាន​ធានា​គារ​ពិភពលោក​ថា សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន ទោះជា​សេដ្ឋកិច្ចពិភពលោក ក្នុងស្ថានភាព​ស្មុគស្មាញ​

ភ្នំពេញ​: ដំណើរ​ទស្សនកិច្ច​លើក​ទី​១​មកកាន់​ប្រទេស​កម្ពុជា លោក​អាក់​សែ​ល វ៉ាន់​ត្រូ​ត​សេន​ស្បើ​ប អនុប្រធាន​ធនាគា​ពិភពលោក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក បានឃើញ​ដោយផ្ទាល់​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ឆាប់រហ័ស និង​កំពុង​បន្ត​រីកចម្រើន​ថែមទៀត ទោះបីជា​សេដ្ឋកិច្ច​ក្នុង​ពិភពលោក ស្ថិតក្នុង​ស្ថានភាព​ស្មុគស្មាញ​យ៉ាងណាក៏ដោយ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាតិ​អោយ​លោក អាក់​សែ​ល វ៉ាន់​ត្រូ​ត​សេន​ស្បើ​ប​(Axel Van Trotseburg) អនុប្រធាន​ធនាគា​ពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​នា​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ ២០១៥​នេះ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ថា លោក អាក់​សែ​ល​បាន​ជំរាបជូន​សម្តេច​ថា​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​មកកាន់​ប្រទេស​កម្ពុជា ហើយ​លោក​បានឃើញ​ដោយផ្ទាល់​ពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​។

​លោក​មានប្រសាសន៍ថា​ក្នុង​អាស៊ី​នេះ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​កំពុង​បន្ត​រីកចម្រើន​ថែមទៀត​ទោះបីជា​សេដ្ឋកិច្ច​ក្នុង​ពិភពលោក ស្ថិតក្នុង​ស្ថានភាព ស្មុគស្មាញ​យ៉ាងណាក៏ដោយ​។ លោក​សូម​សំដែង​នូវ​ការអបអរ​សា​រទ​ចំពោះ​សម្តេច នាយករដ្ឋមន្ត្រី​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​លើ​កា​កាត់បន្ថយ​ភាពក្រីក្រ​។​

​លោក​អនុប្រធាន​ធនាគា​ពិភពលោក​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត ត្បូងឃ្មុំ និង​ខេត្តសៀមរាប ដោយបាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ការដាំដុះ និង​ផលិត​នូវ​ផលិតផល​ដែល​ជំរុញ​ឲ្យ​ពួកគាត់​ទទួលបាន​ចំណូល​រស់នៅ​បាន​សមរ​ម្យ​។

​លោក​បាន​បញ្ជាក់ថា ធនាគារពិភពលោក​ច​ង់​ចូលរួម​ឲ្យ​សកម្ម​ថែមទៀត​ជា​ដៃគូរ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការចូលរួម​ជំរុញ​វិស័យ​សេដ្ឋកិច្ចកម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ជាការ​ឆ្លើយតប សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​ក៏ដូចជា​ការ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​កម្ពុជា​គឺ​ទទួលបាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​កម្ពុជា​នៅតែមាន​សក្កា​នុព​ល​ក្នុងការ​ជំរុញ សេដ្ឋកិច្ច​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​កាន់តែខ្លាំង​ថែមទៀត និង​កាត់បន្ថយ​ភាព​ក្រី​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ព្រម​ជាមួយនេះ កម្ពុជា​ក៏​នឹង​បន្ត​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាជន​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត​ផងដែរ​។

​ក្នុងន័យនេះ​សម្តេច​សង្ឃឹមថា នឹង​បន្ត​ធ្វើការ​ជាមួយ​ធានា​គារ​ពិភពលោក និង​ស្នើសុំ​ឲ្យ​ធានា​គារ​ពិភពលោក​ធ្វើជា​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​កម្ពុជា​លើ​អ្វីដែល​បាន​ពិភាក្សាគ្នា​ហើយ​នោះ​៕​

អនុប្រធាន​ធានា​គារ​ពិភពលោក​ថា សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន ទោះជា​សេដ្ឋកិច្ចពិភពលោក ក្នុងស្ថានភាព​ស្មុគស្មាញ​

អនុប្រធាន​ធានា​គារ​ពិភពលោក​ថា សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន ទោះជា​សេដ្ឋកិច្ចពិភពលោក ក្នុងស្ថានភាព​ស្មុគស្មាញ​