ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៨ នាក់ ឆ្លងដែន​ខុសច្បាប់ ចូលមក​ធ្វើ​កម្មករ​បេះ​ផ្លែស្វាយ​នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​

​កណ្តាល: ជនជាតិ​វៀតណាម​ចំនួន ៨​នាក់ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន ខណៈដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលមក​ធ្វើជា​កម្មករ​បេះ​ផ្លែស្វាយ​ឲ្យ​ឈ្មោះ សុង លាង​ហួរ នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម ចំនួន ៨​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១ ឈ្មោះ វៀង យ៉ាំង​តាប់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​វៀតណាម ( មាន​លិខិតឆ្លងដែន​លេខ C1008875 ទិដ្ឋាការ​ចុងក្រោយ​លេខ B9572318  ថ្ងៃ​ចូល​ថ្ងៃទី​១៩ តុលា ២០១៥ ផុតកំណត់ ១៧ ធ្នូ ២០១៥, ទី​២-​ឈ្មោះ វៀង យ៉ាំង​ប៊ិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​៣- ឈ្មោះ វៀង យ៉ាំង​វ៉ាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម​,  ទី​៤- ឈ្មោះ វៀង ទឹង​យូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​៥-​ឈ្មោះ វៀង យ៉ាំង​ឡើយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​៦-​ឈ្មោះ វៀង យ៉ាំង​ញឹក ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​វៀតណាម​, ទី​៧- ឈ្មោះ វៀង វ៉ឹ​ក​ផុង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​វៀតណាម និង​៨-​ឈ្មោះ វៀង ថៃ​ប៊ិន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម ។ ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ខាងលើ មាន​ទីលំនៅ​ភូមិ​ខាំង​ប៊ិន ឃុំ​ខាំង​ប៊ិន ស្រុក​អាំង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា  នៅ​ថ្ងៃកើតហេតុ​ខាងលើ ឈ្មោះ វៀង យ៉ាំង​តាប់ ដែលជា​មេខ្យល់ បាន​ដឹកនាំ​ជនជាតិ​វៀតណាម ចំនួន ៧​នាក់ ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ព្រែក​ស្បូវ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មក​បេះ​ផ្លែស្វាយ​ឲ្យ​ឈ្មោះ សុង លាង​ហួរ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដោយ​មធ្យោបាយ​រថយន្ត សាំ​យ៉ុង ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នំពេញ​2C.5313 ។

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ក៏បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ និង​សុំ​គោលការណ៍​អនុវត្តន៍​តាម​នីតិវិធី​៕