ស្លាបមាន់ ជង្គង់​មាន់​ជិត ២០ គីឡូក្រាម ត្រូវ​មន្ត្រី​កាំកុងត្រូល រកឃើញ​ក្នុង​ទីផ្សារ​ក្រុងព្រះសីហនុ​

ព្រះសីហនុ:  ស្លាបមាន់​ជង្គង់​មាន់​វេច​ខ្ចប់ នាំចូល​មកពី​ប្រទេសជិតខាង ដោយ​ខុសច្បាប់ ត្រូវ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ រកឃើញ​នៅក្នុង​ទីផ្សារ ក្នុង​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​
           
​មន្ត្រី​កាំកុងត្រូល បាន​ឲ្យ​ដឹងថា ម្ហូបចំណី ដែល​នាំចូល​មកពី​ប្រទេសជិតខាង​ដោយ​ខុស ច្បាប់ និង​ខូចគុណភាព​បែបនេះ មិន​អនុញ្ញាត​ឲ្យ​ចរាចរ​នៅតាម​ទីផ្សារ​នោះទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​
          
​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ ដែល​រកឃើញ ពេលនេះ មាន​ចំនួន ១៨ កញ្ចប់​ ស្មើនឹង ២០ គីឡូក្រាម ត្រូវបាន​រឹបអូស យកទៅ​កំទេចចោល​ផងដែរ​៕​