រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង ហ្វ្រាំង​មិន​ស៊ី ធ្លាក់​ផ្លូវ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​

ព្រះសីហនុ: រថយន្ត​កុងតឺន័រ​មួយគ្រឿង ជាន់​ហ្វ្រាំង​មិន​ស៊ី បាន​ធ្លាក់​ផ្លូវ តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​រសៀល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា រថយន្ត​កុងតឺន័រ​មួយគ្រឿង​នេះ បាន​ធ្លាក់​ទៅ​ចិញ្ចើមផ្លូវ នៅ​ម្តុំ​ឃុំ​ព្រៃនប់ ពេល​កំពុង​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៤ ទិសដៅ​ទៅ​ក្រុងព្រះសីហនុ ដែល​តាម​ការអះអាង​បឋមៗ​ពី​អ្នកបើកបរ​ថា ដោយសារ​រថយន្ត​នេះ ជាប់​ហ្គា និង​មាន​បញ្ហា​ហ្វ្រាំង មិន​ស៊ី បណ្តាលអោយ​រេ​ចង្កូត ធ្លាក់​ទៅ​ចិញ្ចើមផ្លូវ​តែម្តង​។​

​ក្រោយ​កើតហេតុ រថយន្ត​កុងតឺន័រ​មួយគ្រឿង​នោះ រង​ការខូចខាត​កំរិត​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​នគរបាល ចរាចរណ៍​ស្រុក​ព្រៃនប់ បាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​៕​