គ្រូបង្វឹក Chelsea ត្រូវ FA ពិន័យ​ប្រាក់​4​ម៉ឺ​ន​ផោន​និង​ហាម​មិន​ឱ្យ​ចូល​ទីលាន​1​ប្រកួត

លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​Chelsea ត្រូវ​សមាគម​បាល់ទាត់​អង់គ្លេស (FA) ពិន័យ ប្រាក់​៤​ម៉ឺន​ផោន និង​មិន​ឱ្យ​ដឹកនាំ​ក្លិប​ចំនួន​១​ប្រកួត​ពី​បទ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ដាក់​អាជ្ញាកណ្ដាល​ពេល​ប្រកួត​ចាញ់​ក្លិប Hest Ham ១-២ កាលពី​រាត្រី​ថ្ងៃ​ទី​២៤ តុលា ។

ការ​ពិចារណា​ចុង​ក្រោយ​របស់​FA​សម្រេច​ដាក់​បម្រាម​លើ​គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មិន​ឱ្យ​ដឹកនាំ​ក្លិប​១​លើក​ពេលជួប​ក្លិប​Stoke City​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា និង​ពិន័យជា​ប្រាក់​៤​ម៉ឺ​ន​ផោន ពី​បទ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​លើ​អាជ្ញាកណ្ដាល ។