Bayern Munich បន្ត​កិច្ចសន្យា​ថ្មី​ដល់​លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា រយៈពេល 2​ឆ្នាំ

ទីភ្នាក់ងារ «Sport» របស់​អេ​ស្ប៉ា​ញ​ផ្សាយ​ថា លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា គ្រូបង្វឹក​ក្លិប Bayern Munich បាន​សម្រេចចិត្ត​បន្ត​កិច្ចសន្យា​ថ្មី​ក្នុង​ការ​ដឹកនាំ​ក្លិប​នៅ​លើ​ទឹកដី «​អាល​លី​អាន អា​រី​ណា​» រយៈពេល​២​ឆ្នាំ​ទៀត ។

លោក​ប៉េ​ប នឹង​ចប់​កុងត្រា​ក្រោយ​ពេល​ចប់​រដូវ​កាល​នេះ​ដោយ​មាន​ជំនឿ​ថា គេ​កំពុង​ស្ថិត​ក្នុង​គោលដៅ​របស់​ក្លិប Chelsea និង​Man City ដែល​ចង់បាន​ធ្វើ​ជា​គ្រូបង្វឹក​ថ្មី ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គ្រូបង្វឹក​អាយុ​៤៤​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​មិន​ប្ដូរ​ក្លិប និង​សង្ឃឹមថា នឹង​ដឹកនាំ​ក្លិប​Bayern Munich ឱ្យ​ក្លាយជា​ជើងឯក​យូ​ហ្វា​ឆេ​ម​ពាន​លី​ក នៅ​មុន​ពេល​ផ្លាស់​ទៅ​កន្លែង​ថ្មី ៕

  • Bayern Munich បន្ត​កិច្ចសន្យា​ថ្មី​ដល់​លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា រយៈពេល 2​ឆ្នាំ已关闭评论
  • 344 views
  • Hide Sidebar
    A+
Publish on:2015/11/03  Category:កីឡា