លោក សម រង្ស៊ី លោក កឹម សុខា និង​លោក គង់ គាំ ជួបគ្នា​នៅ​ប្រទេស​ថៃ​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស សម រង្ស៊ី កំពុង​ជួបជុំគ្នា​នៅ​ប្រទេស​ថៃ ដើម្បី​សួរសុខទុក្ខ តំណាងរាស្ត្រ​ពីររូប​គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ដែល​កំពុង​នៅ​សម្រាកព្យាបាល​នៅ​ទីនោះ​។​

​ក្រោយពី​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​សុំចូល​និវត្ត​ពី​តួនាទី សមាជិក​ព្រឹទ្ធសភា និង​ដកឃ្លា​ពី​មេដឹកនាំ​គណបក្ស សម រង្ស៊ី នោះ មានមតិ​មួយចំនួន​លើកឡើងថា ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​កំពុងតែ​មានទំនាស់​ផ្ទៃក្នុង​បក្ស​។ ប៉ុន្ដែ​តាមរយៈ​រូបថត​ចំនួន​៧​សន្លឹក ដែល​លោក គង់ សភា បាន​បង្ហោះ​នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង មិនមាន​បញ្ហា​ផ្ទៃក្នុង​បក្ស​នោះឡើយ ពោលគឺ​លោក សម រង្ស៊ី និង លោក កឹម សុខា និង​លោក គង់ គាំ កំពុង​នៅ​ជួបជុំគ្នា​សួរ​សុខ​ទុក​តំណាងរាស្ត្រ​ដែល​កំពុង​សម្រាកព្យាបាល​របួស​នៅ​ប្រទេស​ថៃ​។​

​លោក សម រង្ស៊ី ដែល​បាន​ចេញទៅ​ក្រៅប្រទេស​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ កំពុង​នៅ​ប្រទេស​ថៃ​។ ចំណែក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង លោក គង់ គាំ ប្រធាន​គណបក្ស​សម រង្ស៊ី បាន​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ ដើម្បី​សួរសុខទុក្ខ​តំណាងរាស្ត្រ​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ​៕
 

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​