លោកគង់ គាំប្រកាសចូលនិវត្តន៍ និងដកឃ្លាពីមេដឹកនាំគណបក្សសម រង្ស៊ី

ភ្នំពេញ៖ លោក គង់ គាំ ប្រ​ធាន​គណ​បក្ស​ សម រង្ស៊ី និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការទី ១ នៃ​ព្រឹទ្ធ​ស​ភា​ បាន​ប្រ​កាស​សុំ​ចូល​និវ​ត្តន៍ និង ឈប់​ប្រ​ឡូក​ក្នុង​ឆាក​ន​យោបាយ ។ នេះ​បើ​យោង​តាម​លិ​ខិត​រប​ស់​លោក​ គង់ គាំ ផ្ស​ព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី ០២ វិច្ឆិកា នេះ។ សម្រាប់​មូល​ ហេ​តុត្រូវ​បាន​លោក គង់ គាំ បញ្ជាក់​ថា​ដោយ​សារ​តែ​សុខ​ភាព​ និង​វ័យ​កាន់​តែ​ចាស់​ជរា​ ។ ការ​សម្រេច​ចិត្ត​លា​ឈប់​ពី​ឆាក​នយោ​បាយ​របស់​ថ្នាក់​ដឹក​នាំ​គណ​ប​ក្ស​ សម រង្ស៊ី រូប​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ហេ​តុ​ការ​ណ៍​វាយ​លោក គង់ សុភា តំ​ណាង​រា​ស្ត្រ​គណ​បក្ស​សង្គ្រោះ​ជា​តិ ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ កាល​ពី​ថ្ងៃ​ទី ២៦ តុលា ។ ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលិខិតបានបញ្ជាក់ថា ការសុំចូលនិវត្តន៍ និង​ដក​ឃ្លា​ពី​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​នេះ​ សូម​កុំ​យល់​ច្រ​ឡំ និង​ចាញ់​កា​របំ​ភ័ន្ត​ពី​អ្នក​ដ​ទៃ​ចំ​ពោះ​រូប​លោ​ក​អោយ​សោះ ។ លោក​នឹង​នៅ​តែ​បន្ត​រួម​ទុក្ខ​ ជា​មួយ​ប្រ​ជា​ពល​រដ្ឋ និង​យុវជន​ខ្មែរ ជា​និច្ច​ដើ​ម្បីស​ង្គ្រោះ​ជា​តិ ដើ​ម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន (កែ​ទម្រង់​ពេញ​លេញ​)​ នៅ​កម្ពុ​ជា […]