តុ​​លា​ការ​​​នឹង​​បើក​​​សវ​នា​ការ​​​សុំ​​នៅ​​ក្រៅ​​ឃុំ​​​របស់​​លោក ​​ហុង សុខ​ហួរ ថ្ងៃ​​ទី ០៤ វិច្ឆិកា

​​ភ្នំពេញ៖ តុ​លា​ការ​​សា​លា​ឧទ្ធ​រណ៍​នឹង​​បើក​​សវ​នា​ការ​​សុំ​​នៅ​​ក្រៅ​​ឃុំ របស់​​អតីត​​សមា​ជិក​​ព្រឹទ្ធ​សភា​​គណ​បក្ស​​សម រង្ស៊ី  លោក ហុង សុខ​ហួរ នៅ​​ថ្ងៃ​​ទី​ ០៤​ខែ វិច្ឆិកា ខាង​មុខ​នេះ ​។ មេ​ធា​វី​​ការ​ពារ​​ក្ដី​លោក ជួង ជូ​ងី បាន​​ឲ្យ​ដឹង​​ថា​កូន​ក្តី​របស់​​លោក​​នឹង​​តម្កល់​​ប្រាក់ ​១០​​លាន​​រៀល ក្នុង​​ការ​ធា​នា​​នៅ​ក្រៅ​​ឃុំ​ ។ លោក​បន្តថា​ក្នុង​សវនាការ​នេះ លោក​មិន​ពិចារណា​ពី​រឿង​សង្ឃឹម​ទេ ប៉ុន្តែ​គឺ​លោក​គិត​ទៅលើ​បច្ចេកទេស និង​ត្រៀម​ធ្វើយ៉ាងណា ការពារ​សិទ្ធ​កូនក្តី​លោក​ឲ្យបាន​ល្អ​តាម​ដែល​អាច​ទៅរួច​។ ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍​របស់​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្ដី​លោក ហុង សុខ​ហួរ​។ ​​គួរ​រំលឹក​ផងដែរ​ថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ ថ្ងៃទី​១៥ ខែ​សីហា ពីរ​ថ្ងៃ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន ដោយ​ចោទប្រកាន់​៣​ករណី គឺ​បទ​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩ ជា​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​មួយចំនួន បានចាត់ទុក​ករណីនេះ ជា​រឿង​នយោបាយ មិនមែន​ជា​បទល្មើស​ជាក់ស្តែង និង​ថា​ជា​ការសម្តែង​មតិ​របស់​សមាជិក​ព្រឹទ្ធសភា​៕ ​ ដោយៈគីម […]