សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​ ប្រ​ជុំ​រៀប​ចំ​គម្រោង បំ​បែក​សង្កាត់​ធំ​ៗ នៅ​ទូ​ទាំង​ក្រុង​ភ្នំ​ពេញ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ មាន​កិច្ច​ប្រ​ជុំ​លើក​ទី ២ ស្តី​ពី​ការ​រៀប​ចំ​ឯក​សារ សំ​រាប់​បំ​បែក​សង្កាត់​ធំ​ៗ នៅ​រាជ​ធា​នី​ភ្នំ​ពេញ ។ លោក អៀង អូនី អភិបាលរងភ្នំពេញ បានលើកឡើងថា ដោយ​សារ​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ការ​គ្រប់​គ្រង​ភូមិ​សា​ស្ត្រ​ នៅ​សង្កាត់​ធំ​ៗ​មួយ​ចំ​នួន​នោះ បាន​ធ្វើ​ឲ្យ​តំ​រូវ​ការ​កើន​ឡើង នៃ​ការ​ផ្តល់​សេ​វា​សា​ធា​រណៈ ជូន​ទៅ​ប្រ​ជា​ពល​រដ្ឋ​មាន​ភាព​អស​កម្ម​ផង​ដែរ ។ សា​លា​រាជ​ធា​នី​ភ្នំ​ពេញ ចាំ​បាច់​មាន​យន្ត​ការ​ដោះ​ស្រាយ នូវ​ភាព​អសកម្ម​នា​នា ក្នុង​ការ​សំ​រួល​តុល្យ​ភាព​នៃ​ការ​គ្រប់​គ្រង ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ និង​ស្នើ​សុំ​ទៅ​ក្រ​សួង​មហា​ផ្ទៃ​បំ​បែក​សង្កាត់​ធំ​ៗ នៅ​រាជ​ធា​នី​ភ្នំ​ពេញ ។ ជាមួយគោលការណ៍ស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងមានការឯកភាពរវាងខណ្ឌពាក់ព័ន្ធ សាលារាជធានីបាន ស្នើសុំបំបែក សង្កាត់ចំនួន៨សង្កាត់ របស់រដ្ឋបាលខណ្ឌ ចំនួន៥ខណ្ឌក្នុងនោះមាន៖ ទី១៖ ខណ្ឌមានជ័យមាន ២សង្កាត់ដែលត្រូវបំបែកគឺ៖ សង្កាត់ស្ទឹងមានជ័យមាន ១៦ភូមិ ស្នើសុំបំបែកជា ៣សង្កាត់, សង្កាត់បឹងទំពុនមាន ១៥ភូមិ ស្នើសុំបំបែកជា ៣សង្កាត់ ទី២៖ ខណ្ឌពោធិ៍សែនជ័យមាន ២សង្កាត់គឺ៖ […]