ថ្នាក់ដឹកនាំ​CNRP​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​សម្រាក​ព្យាបាល​នៅ​ថៃ

រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ,​លោក កឹម សុខា និង​លោក គង់ គាំ នៅ​រសៀល​ថ្ងៃទី​៣​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ទៅសួរសុខទុក្ខ​អ្នកតំណាងរាស្ត្រ​លោក​គង់ សភា​និង​លោក​ញ៉យ ចំរើន​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។ នេះ​បើតាម​ការប្រកាស​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​បណ្តាញ ទំនាក់ទំនង Facebook របស់ខ្លួន​នា​ថ្ងៃនេះ​។ 

​    ​លោក សម រង្ស៊ី មាន​គម្រោង​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នា​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ ប៉ុន្តែ​មិនដឹងថា គម្រោង​វោ​ល​ត្រឡប់មក​កម្ពុជា​របស់​មេបក្ស​ប្រឆាំង​ត្រូវ​កែប្រែ​ឬ​យ៉ាងណា នោះទេ​៕

ថ្នាក់ដឹកនាំ​CNRP​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​សម្រាក​ព្យាបាល​នៅ​ថៃ
ថ្នាក់ដឹកនាំ​CNRP​ទៅសួរសុខទុក្ខ​តំណាងរាស្ត្រ​សម្រាក​ព្យាបាល​នៅ​ថៃ