គួរឲ្យសរសើរខ្លាំងណាស់! បុរសពិកាជើងម្ខាង ស្ម័គ្រចិត្តធ្វើជាប៉ូលីសចរាចរ កំពុងល្បីលើអ៊ីនធឺណែត

ចិន៖ បុរសម្នាក់ ដែលពិកាដោយសារឡានដឹកទំនិញ កិនដាច់ជើងម្ខាង ពេលនេះបានស័្មគ្រចិត្តចូលខ្លួនធ្វើជាប៉ូលីសចរាចរ ដើម្បីបំរើប្រជាជនវិញម្តង។

គួរឲ្យសរសើរខ្លាំងណាស់! បុរសពិកាជើងម្ខាង ស្ម័គ្រចិត្តធ្វើជាប៉ូលីសចរាចរ កំពុងល្បីលើអ៊ីនធឺណែត
រូបភាពលោក Xie ពេលកំពុងធ្វើចរាចរណ៍

តាមគេហទំព័របទេសមួយ បានឲ្យដឹងថា ជាច្រើនខែណាស់មកហើយ នៅតំបន់ Caitang ដែលជាចំណុច ប្រសព្វរវាងទីក្រុង Xiamen និងខេត្ត Fujian  នៃប្រទេសចិន មានប៉ូលីសចរាចរដ៏ពិសេសម្នាក់ ឈ្មោះថា Xie Qiming គាត់មានតែជើងម្ខាង អមជាមួយឈើច្រត់។ ក្រោយពីវីដេអូនៃការធ្វើចរាចរណ៍របស់គាត់ ត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ កាលពីអាទិត្យមុនរួចមក គាត់បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេតរាប់លាននាក់ ចាប់អារម្មណ៍ជាខ្លាំង។

គួរឲ្យសរសើរខ្លាំងណាស់! បុរសពិកាជើងម្ខាង ស្ម័គ្រចិត្តធ្វើជាប៉ូលីសចរាចរ កំពុងល្បីលើអ៊ីនធឺណែត

រំលឹកដើមចមដំបូងឡើងវិញ លោក Xie ធ្លាប់ជាម្ចាស់ហាងលក់ទូរស័ព្ទដៃក្នុងស្រុកដល់ទៅ ២កន្លែង តែជាអកុសល គាត់បានបាត់បង់ជើងខាងស្តាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងពេលគាត់កំពុងដើរទៅផ្សារ ដោយសារតែត្រូវកំលាំងហ្វូងមនុស្ស ដែលកំពុងប្រជ្រៀតគ្នា រុញគាត់ឲ្យចូលទៅក្រោមឡានដឹកទំនិញមួយគ្រឿង ទើបបណ្តាលឲ្យគាត់ ពិការហូតមកដល់បច្ចុប្បន្ននេះ។

ក្រោយមក ទីក្រុង Xiamen បានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ធ្វើជាប៉ូលីសចរាចរណ៍ ទើប Xie សំរេចចិត្តដាក់ពាក្យចូលធ្វើការ តែគាត់ត្រូវដាក់ពាក្យជាច្រើនលើកច្រើនសារមកហើយ ទំរាំតែបានធ្វើ។ គាត់បាននិយាយថា គាត់ចង់លើកកំពស់ការយល់ដឹងរបស់ប្រជាជន ស្តីអំពីសុវត្ថិភាពចរាចរណ៍៕

គួរឲ្យសរសើរខ្លាំងណាស់! បុរសពិកាជើងម្ខាង ស្ម័គ្រចិត្តធ្វើជាប៉ូលីសចរាចរ កំពុងល្បីលើអ៊ីនធឺណែត

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត