Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព

Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព

Xperia E4 Dual គឺជាស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Sony ដែលទើបនឹងមកដល់ ស្មានហ្វូននេះបានរចនារូបរាងយ៉ាងសាមញ្ញ ស្តើងតែរឹងមាំ ងាយស្រួសចាប់កាន់ ប្រើប្រាស់ស៊ីមពីរ មានរូបរាងធំល្មម ទំហំអេក្រង់ 5.0 អ៊ីង ជាប្រភេទ IPS capacitive អាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ Xperia E4 Dual មានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រាប់ ដែលអាចអោយយើងថតរូប វីដេអូ បានយ៉ាងច្បាស់ល្អ ទោះជានៅពេលយប់ក៏ដោយ ចំនែកកាមេរ៉ាមុខគឺមានទំហំ 2 មេកាភិចសែល អាចអោយយើងថតរូប Selfie បានច្បាស់ល្អផងដែរ ។ Xperia E4 Dual មានមេម៉ារីម៉ាស៊ីនទំហំ 8 ជីកាបៃ សំរាប់ផ្ទុកឯកសារ ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានដល់ 32 ជីកាបៃទៀត ហើយមានរ៉េមទំហំ 1 ជីកាបៃ ប្រើស៊ីភីយូប្រភេទ Quad-core 1.3 GHz Cortex-A7 អាចអោយយើងដោនឡូតកម្មវិធី ហ្គេម បានលឿន និងលេងហ្គេម ប្រើអ៊ីនធឺណេត បើកកម្មវិធី បានដោយរលូនផងដែរ ។ ស្មាតហ្វូននេះមានពីរព៌ណគឺ ព៌ណស និងព៌ណខ្មៅ រីឯតម្លៃរបស់ស្មាតហ្វូននេះគឺប្រហែល 170 $ តែប៉ុណ្ណោះ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ Sony Xperia E4 Dual ដែលមានដូចខាងក្រោម៖

  • គាំទ្រ : GSM / HSPA
  • អេក្រង់ : 5.0 inches (540 x 960 pixels)
  • បន្ទះឈីប : Mediatek MT6582
  • CPU : Quad-core 1.3 GHz Cortex-A7
  • RAM : 1 GB
  • Memory ខាងក្នុង : 8 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 32 GB
  • កាមេរ៉ាក្រោយ : 5 MP (2560 х 1920 pixels), autofocus, LED flash
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Non-removable Li-Ion 2300 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v4.4.4 (KitKat)
  • ពណ៌ : Black, White

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព

ចុះថ្ងៃទី 03 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង ០៤:០០ ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព
Sony Xperia E4 Dual តម្លៃធូថ្លៃ ហើយប្រកបដោយគុណភាព