ប្ដី​​តារា​​កូរ៉េ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ទាក់ទិន​នឹង​ការ​​រំលោភនារី​​​រួមគ្នា​​


ប្ដី​​តារា​​កូរ៉េ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ទាក់ទិន​នឹង​ការ​​រំលោភនារី​​​រួមគ្នា​​

ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ Channel A បាន​ចេញ​ផ្សាយ​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​​ ដោយ​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​រឿង​ដាក់​សារធាតុ​ថ្នាំ​សណ្ដំ​និង​រំលោភ​​នារី​២​នាក់​ដែល​​ពួក​​គេ​បាន​នាំ​​ទៅ​​អាងហែលទឹក​​កម្សាន្ត​ក្នុង​សណ្ឋាគារ​មួយ​កន្លែង។

 

ក្នុង​ការ​សាកសួរ​ចម្លើយ​ជាមួយ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ សីហា ឆ្នាំ ២០១៥​ បុរស​ម្នាក់​បាន​អះអាង​ថា​ខ្លួន​គេ​គឺ​ជា​ស្វាមី​របស់​តារា​កូរ៉េ​ម្នាក់​ដែល​ជា​អតីត​បររកញ្ញា​កូរ៉េ​និងជា​​កូន​​ក្នុង​គ្រួសារ​​អ្នក​សិល្បៈ​ល្បី​មួយ។ ​​​​

 

ប្ដី​​តារា​​កូរ៉េ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ទាក់ទិន​នឹង​ការ​​រំលោភនារី​​​រួមគ្នា​​

បុរស​ដែល​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​ថា Kim គឺ​ជា​ពាណិជ្ជករ​ម្នាក់​បាន​ប្រាប់​ហេតុការណ៍​​ទៅ​កាន់​ប៉ូលិស​ថា លោក​បាន​ទៅ​អាងហែលទឹក​​កម្សាន្ត​ក្នុង​សណ្ឋាគារ​មួយ​នៅ​ជិត​​ភ្នំ Namsan ក្នុង​ទីក្រុង​សេអ៊ូល​ជាមួយ​មិត្ត​​ម្នាក់​ទៀត​ឈ្មោះ​លោក Jung ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​​វាយ​កូនគោល​។

 

នា​គ្រា​នោះ លោក Jung ហៅ​នារី​ពីរ​នាក់​ទៀត​ដែល​ស្គាល់​គ្នា​នៅ​ក្លឹប​កម្សាន្ត​​មួយ​កន្លែង​​ទៅ​ហែលទឹក​ជាមួយ​គ្នា។ អ្នក​ទាំង​បួន​នាក់​បាន​នាំ​គ្នា​លេង​បៀរ​និង​ផឹកស៊ី​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ។

 

ភ្លាម​ៗ​នោះ មាន​នារី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​បាត់បង់​ស្មារតី​ បន្ទាប់​ពី​ផឹក​ស្រា​ដែល​ឲ្យ​ដោយ​​បុរស​ទាំង​ពីរ។ វា​ហាក់​ដូច​ជា​មាន​​សារធាតុ​ថ្នាំ​សណ្ដំ​នៅ​ក្នុង​នោះ។ បុរស​ទាំង​ពីរ​បាន​នាំ​នារី​ទាំង​ពីរ​ឡើង​សណ្ឋាគារ​មួយ​នៅ​ជិត​នោះ​ ហើយ​ធ្វើ​ការ​ចាប់​រំលោភ​លើ​ពួក​គេ​តែ​ម្ដង។ ​

 

សារធាតុ​សណ្ដំ​ដែល​ទាក់ទិន​នឹង​លោក Kim និង Jung ត្រូវ​បាន​ពិនិត្យ​ DNA ឃើញ​​ក្នុង​រាងកាយ​របស់​​ជនរងគ្រោះ​ទាំង​ពីរ។ លោក​​ Kimបាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​រំលោភ​នេះ​ តែ​លោក​ Jung បាន​សារភាព។ រីឯ​ចំពោះ​ថ្នាំ​សណ្ដំ​ដែល​ដាក់​ក្នុង​ស្រា​បុរស​ទាំង​ពីរ​បាន​បដិសេធ​ដាច់អហង្ការ។

 

 

ចុចអាន៖សមាជិក​ក្រុម​ជើងកាង​​ដែល​បោក​ប្រាស់ T-ara ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi