ហាង Canon Image Square ដំបូងគេនៅកម្ពុជា បើកដំណើរការ ជាផ្លូវការនៅទួលគោក

ភ្នំពេញ៖ ហាង Canon Image Square ដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើង ដើម្បីផ្តល់ជួន នូវ សេវាកម្ម ដ៏មានទំនុកចិត្តខ្ពស់ ទាំងគុណភាពនិងភាពជឿជាក់ ត្រូវបានបើកសម្ពោធ ជាផ្លូវការ នៅល្ងាចថ្ងៃទី២ ខែ វិច្ឆិកា នាផ្ទះលេខ ១០១A3 ផ្លូវ៥១៦កែង ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយមានភ្ញៀវកិត្តិយស ចូលរួម ជាង១៥០នាក់ រួមបញ្ចូលទាំងប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនរូបផងដែរ។
 
លោក Kensaku Konishi នាយកប្រតិបត្តិ និងជានាយកក្រុមហ៊ុន Canon Singapore Pte.Ltd បានថ្លែងឲ្យ ដឹងថា ហាង Canon Image Square ត្រូវបានបង្កើតឡើងដោយស្របតាម ទស្សនវិស័យធំៗ សំខាន់ៗ ដែលគំនិត នៃការបង្កើតនេះ ត្រូវបានរៀបចំឡើងដោយប្រុងប្រយ័ត្នលើបទពិសោធន៍ ដើម្បីតម្រូវសេចក្តីត្រូវការរបស់អតិថិជន ទាក់ទង ទៅនឹងផលិតផល។ គន្លឹះដ៏មានសារៈប្រយោជន៍ផ្សេងៗ ទាក់ទងនឹងចំណេះដឹងផ្នែករូបថត ដើម្បីជួយឲ្យ អតិថិជន កាន់តែមានជំនាញក្នុងការថតរូប ព្រមទាំងរីករាយជាមួយផលិតផល។

លោកបន្តថា ហាង Canon Image Square នឹងនាំវិស័យថតរូបនៅកម្ពុជាឈានដល់ជំហានថ្មីមួយទៀត។ មិនត្រឹម តែគឺវាជាកន្លែងលក់ម៉ាស៊ីនថត កែវឡេន និងគ្រឿងបន្ទាប់សន្សំផ្សេងៗប៉ុណ្ណោះទេ តែវាគឺជាកន្លែងដែលអតិថិ ជនអាច ទៅរកដំណោះសា្រយដំបូន្មាន និងផ្តល់ជំនួយ ។

អ្នកនាង សុហ្វី ជាអ្នកចាត់ការទូទៅរបស់ហាង Canon Image Square ប្រចាំសាខាខណ្ឌទួលគោកបានថ្លែង ផងដែរ ថា យើងសង្ឃឹមថា តាមរយៈការចាប់ផ្តើមដំណើរការ នៅសង្កាត់ទួលគោក ស្រស់ស្អាតនេះ យើងសង្ឃឹមថាអាច នាំយកពិភព នៃការថតរូបនេះមក ជូនអ្នកបានកាន់តែជិតទៅ។ កម្ពុជាជាប្រទេសដែលស្រស់ស្អាត ដែលជាកន្លែង ដែលយើង បានមើលឃើញថត គ្រប់ពេលវេលា ។ វាអាចជាម៉ាស៊ីនថតធម្មតា ឬសម្រាប់អ្នកប្រើប្រាស់លក្ខណៈអាជីព ដូចជាផលិតផល DSLRs មួយ។

អ្នកនាង សុហ្វី បានឲ្យដឹងទៀតថា «មូលហេតុដែលយើងបង្កើតហាង Canon Image Squareនេះ យើងមាន កាម៉េរា និងកែវឡែនគ្រប់ប្រភេទ សម្រាប់ឲ្យអ្នកសាកល្បងមុនពេល សម្រេចចិត្តជាឧបករណ៍អ្វី ដែលអ្នកត្រូវការ មុនពេលចេញថត ។ ដូចដែលអ្នកអាចមើលឃើញ នៅក្នុងហាងរបស់យើងនេះ យើងមានម៉ាស៊ីនថតខ្នាតតូច ម៉ាស៊ីនថត Mirrorless ផលិតផល ម៉ាស៊ីនថតអាជីព កែវឡេន ភ្លាស់ ម៉ាស៊ីនបោះពុម្ពនិងគ្រឿង បន្ទាប់បន្សំផ្សេង ទៀត សម្រាប់ម៉ាស៊ីនថតផងដែរ ។ យើងនឹងនៅរង់ចាំស្វាគមន៍ ការអញ្ជើញមកទស្សនារបស់អ្នកនៅទីនេះ អ្នកអាច សាកល្បងផលិតផលឬគ្រាន់តែជជែក សាកសួរអំពីការថតរូបក៏បាន»៕

ហាង Canon Image Square ដំបូងគេនៅកម្ពុជា បើកដំណើរការ ជាផ្លូវការនៅទួលគោក

ហាង Canon Image Square ដំបូងគេនៅកម្ពុជា បើកដំណើរការ ជាផ្លូវការនៅទួលគោក

ហាង Canon Image Square ដំបូងគេនៅកម្ពុជា បើកដំណើរការ ជាផ្លូវការនៅទួលគោក

ហាង Canon Image Square ដំបូងគេនៅកម្ពុជា បើកដំណើរការ ជាផ្លូវការនៅទួលគោក