អ្នកផ្ទុកមេរោគអេដស៍​ ជនពិការ អ្នកទីទ័លក្រ​និងកុមារកំព្រា​ជាង១ពាន់គ្រួសារ​នឹង​ទទួលអំណោយ​ពីសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត

ខេត្តកំពង់ស្ពឺ ៖​ បើគ្មានការប្រែប្រួលនោះទេ​ នៅក្នុងបរិវេណវត្តព្រៃរមៀត ​ស្ថិតក្នុងភូមិព្រៃរមៀត ​ឃុំរំដួល ស្រុកភ្នំស្រួច​​ នាព្រឹកថ្ងៃទី០៤ វិច្ឆិកា ​២០១៥ ​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទក្រហមកម្ពុជា ​នឹងអញ្ជើញសំណេះសំណាល ​និងចែកអំណោយមានជាអាទិ៍ ​ថវិកា អង្ករ ​សម្ភារប្រើបា្រស់ និងគ្រឿងឧបភោគ​ បរិភោគ​ជាច្រើនទៀត ​ជូនដល់ប្រជាពលរដ្ឋក្រីក្រ ​អ្នកផ្ទុកមេរោគអេដស៍ ​ជនពិការ ​ចាស់ជរាគ្មាន​ទីពឹងនិងកុមារកំព្រា​សរុប១០៤៧គ្រួសារ​ រស់នៅក្នុងស្រុកភ្នំស្រួច​ និង ​ឱរ៉ាល់ ។ 

ព័ត៌មាន​លម្អិតនឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព