អាជ្ញាធរ​ខេត្តប៉ៃ​លិន​​ធ្វើ​ប្លង់​ដី​កម្មសិទ្ធិ​ជូន​​ពលរដ្ឋដែល​ស្ម័គ្រចិត្ត​ចេញពី​​សំណង់អនាធិបតេយ្យ​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​១៤៥​គ្រួសារក្នុង​ចំណោម​២៧៤​គ្រួសារ ដែល​បាន​នាំ​គ្នា​ស្ម័គ្រចិត្ត​ចេញពី​ទីលំនៅ​សំណង់​អនាធិបតេយ្យ ត្រង់​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទៅ​រស់នៅ​លើ​ដី​ថ្មីក្បែរ​ផ្លូវជាតិ​លេខ​១០​ចាស់ចំងាយ​ពី​គ្នា​ប្រ​ហែល​១​គីឡូម៉ែត្រ ស្ថិត​ក្នុង​ផ្សារ​ព្រំ ដែល​អាជ្ញាធរ​រៀបចំ​ទិញ​ដី​វាស់​ជា​ឡូត៍​ជូន​ពួក​គាត់​ម្នាក់​ៗនោះរ​ហូតម​ក​ដល់​ថ្ងៃ​ទី​០៣ ​វិច្ឆិកា​នេះ ទទួល​បាន​ប្លង់​រឹង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ហើយ ដោយ​ពួក​គាត់មានការ​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចាប់ផ្តើម​សាងសង់​ផ្ទះ​រៀង​ៗ​ខ្លួន​នៅ​លើ​ដីថ្មី ដែល​ម្នាក់​ទទួល​បាន​ទទឹង​៥​ម៉ែត្រគុណ​នឹង​បណ្តោយ​១៦​ម៉ែត្រ ។

​បើ​តាម​លោក ចាវ ខាន់ នាយករង​រដ្ឋបាល​សាលាខេត្ត និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​រៀប​ចំ​ដោះស្រាយ​ទំនាស់​ដីធ្លី បានឱ្យ​ដឹង​ថា ខាង​អាជ្ញាធរ​មូលដ្ឋានក៏​ដូច​ជា​គណៈ​ក​ម្មា​ការ​រៀបចំ​ដោះស្រាយ​ទំនាស់​ដីធ្លី បានឱ្យ​ខាង​មន្ទីរ​សុរិយោដីធ្វើ​ប្លង់​រឹង​ជូន​ពួក​គាត់​រួចរាល់​ជា​បណ្តើរ​ៗ​អស់ហើយ ខណៈ​មក​រស់នៅ​លើ​ដី​ថ្មី ហើយ​ក៏​មិន​​​មានការ​បង្ខិតបង្ខំ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ឱ្យ​ចាក​ចេញពី​ចំណុច​សំបុកចាបដែល​សាងសង់​ផ្ទះសម្បែង​អនាធិបតេយ្យ​នោះ​ឡើយ គឺ​ពួក​គាត់​មានការ​យល់​ដឹងសុខចិត្ត​ទទួលយក​អ្វីដែល​បាន​ណែនាំ​ប្រាប់​ពួក​គាត់​ពី​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ខាង​មុខទើប​នាំ​គ្នា​មក​ទទួលយក​ដី​ថ្មី ព្រោះ​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មាន​ប្លង់​ដី​ស្របច្បាប់ មាន​ប្រព័ន្ធ​ទឹក ភ្លើងអគ្គិសនី សាលារៀន​ម​តេ្ត​យ្យ និង​ផ្សារ​ប្រកប​របរ​លក់ដូរ​ថែម​ទៀត​ផង៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព