ម៉ោង៦​ល្ងាចនេះសកម្មជន​និងអ្នកគំាទ្រ ​CNRP ​នឹងប្រមូលផ្តុំគ្នា​មុខ​ព្រលានយន្តហោះ​ ត្រៀមហែ​លោក សម រង្ស៊ី និង កឹម សុខា

រាជធានីភ្នំពេញ ៖​ ប្រភពពីសមត្ថកិច្ច​បានបង្ហើបឲ្យដឹងថា​ ​នៅម៉ោង៦ល្ងាចថ្ងៃទី០៣​ វិច្ឆិកានេះ​ សមាជិក សមាជិកា​ សកម្មជន​និងអ្នកគំាទ្រ​គណបក្សសង្រ្គោះជាតិ​​នឹង​ប្រមូល​ផ្តុំ​គ្នានៅមុខព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ ​ដើម្បីត្រៀមទទួល​និងហែលោក ​សម រង្ស៊ី ​និង លោក កឹម សុខា ​ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ឆ្ពោះមកកាន់​ទីស្នាក់​ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ ​ស្ថិតនៅក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ ។

គួរបញ្ជាក់ថា ​តាមគម្រោងមេដឹកនំា​គណបក្សក្រៅរដ្ឋាភិបាល ​លោក សម រង្ស៊ី និង ​លោក កឹម សុខា​ ​នឹងមកដល់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ ​នៅម៉ោង៧និង៣៥នាទី​យប់ថ្ងៃទី០៣ វិច្ឆិកា​ ​២០១៥ ៕