ជាងដែក​ក្នុង​រោងចក្រ សិប្បកម្ម​ផលិត ដែកគោល​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​

ភ្នំពេញ: ជាងដែក​ក្នុង​រោងចក្រ​សិប្បកម្ម​ផលិត ដែកគោល​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ពេលបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង ១១  ព្រឹកថ្ងៃទី ០៣ ខែ វិច្ចិកា ឆ្នាំ ២០១៥  ស្ថិតនៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​បុរស​ដែល​ស្លាប់​មានឈ្មោះ ហ៊ុយ សុខ​គង់ អាយុ ២៤ ឆ្នាំ មាន​មុខរបរ​ជាជាង​ដែកស្នាក់នៅ​កន្លែង កើតហេតុ នឹងមាន​ស្រុកកំណើត​នៅ​ភូមិ ត្រពាំងថ្ម ឃុំ​ត្រពាំង​គរស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

 មុន​មានការ​ភ្ញាក់ផ្អើល គឺ​ជនរងគ្រោះ​បានមក​ធ្វើការ​ធម្មតា ដូច​សព្វថ្ងៃ ប៉ុន្តែ​ពេល​ដល់ម៉ោង​ប្រហែល ជាង​១០​ព្រឹក ស្រាប់តែ​ម៉ាស៊ីន​ផលិត​ដែកគោល ខូច ដោយសារដាច់​ខ្ចៅ​ធ្លាក់​ចូលក្នុង​ម៉ាស៊ីន ពេលនោះ​ជនរងគ្រោះ បាន យក​ម៉ាស៊ីន​ស្វានមក​ស្វាន​ដើម្បី​យក​ខ្ចៅ​ចេញពី​ម៉ាស៊ីន ផលិត​ដែកគោល ប៉ុន្តែ​អកុសល មិនដឹងមក អ្វី​នោះទេ ស្រាប់តែ​ជនរងគ្រោះ​ដួលសន្លប់​ក្បែរ​ម៉ាស៊ីន​ភ្លាមៗ​តែម្តង បន្ទាប់​មាន​ជនរងគ្រោះ​ដួល ក៏មាន​បុរស​ម្នាក់ទៀត​ជាជាង​បម្រើ​ការងារ​​ជាមួយគ្នា ឃើញ​ឈ្មោះ ហ៊ុយ សុខ​គង់​ដួល​បែបនេះ​ស្ទុះរ​ត់ទៅ​លើក​ហើយ​ធ្វើ​ចលនា រួម​ដឹក​យកទៅសង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌដង្កោ​តែ​អកុសល​ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់ ពាក់​កណ្តាលផ្លូវ​បាត់ទៅហើយ ។​

​បើតាម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​សមត្ថកិច្ច​ជំនាញបានអោយដឹងថា សព​រងគ្រោះ ខាងលើ​ស្លាប់ ដោយសារ​ខ្សែភ្លើង​ឆក់​ព្រោះ​នៅ​ពេញ​ខ្លួនប្រាណ របស់​សព​មាន​ស្នាម​ជាំខ្មៅ​តែម្តង រួច​ក៏​ប្រគល់​សព​អោយ​គ្រួសារដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅឯ ស្រុកកំណើត​៕