ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ថ្នាំ​៦​កញ្ចប់​នៅ​ស្រុក​កោះធំ​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ល្បាត​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និងដកហូត​ថ្នាំ​៦​កញ្ចប់ ព្រមទាំង​សំភារៈ​សំរាប់​វេច​ខ្ចប់​មួយ​​ចំនួន កាលពី​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ  ស្ថិតនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី នៅផ្ទះ​របស់​ឈ្មោះហ៊ឹម សុវណ្ណារិទ្ធ​។​

​លោក ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល បាន​ឲ្យ​ដឹងថាជនសង្ស័យ​ទី​១-​ឈ្មោះ អ៊ែ​ល សាវុធ អាយុ​២៦​ឆ្នាំ ទី​២ ឈ្មោះ សុង ភា​រ៉ា​ន់ អាយុ២៣​ឆ្នាំ និង​ទី​៣ ឈ្មោះ ហ៊ឹម សុវណ្ណារិទ្ធ អាយុ​២២​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​អធិការ បាន​បញ្ជាក់ថា ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​រៀបចំ​កសាង​សំណុំរឿងដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត កណ្តាល​ចាត់ការ​តាមច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ថ្នាំ​៦​កញ្ចប់​នៅ​ស្រុក​កោះធំ​