សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​បុរស​ញៀន​ស្រា ឡើង​ចាប់រំលោភ​លោកយាយ​អាយុ ៧៨​ឆ្នាំ​

​កំពង់ឆ្នាំង: សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយពី​បានធ្វើ​សកម្មភាព ១​ថ្ងៃ ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​លោកយាយ​អាយុ ៧៨​ឆ្នាំ រហូត​បានសម្រេច​។ ហេតុការណ៍​នេះ បាន​បាន​កើតឡើង កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាំងក្រសាំង បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ ដែល​សមត្ថកិច្ច​ចាប់បាន​នេះ​មានឈ្មោះ ជន សន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បុរស​នោះ ជា​មនុស្ស​ញៀន​នឹង​ស្រា លែង​ដឹង​ខុសត្រូវ​អស់ហើយ នៅពេលដែល​ស្រវឹង​។  ចំណែក​ឯក​លោកយាយរ​ង​គ្រោះ មាន​អាយុ ៧៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្នុងអំឡុងពេល​កើតហេតុ នៅ​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ក្មេង​ពីរ​នាក់ យួរ​កង្កែប ដើរកាត់​ខ្ទម​លោកយាយ​រងគ្រោះ ហើយ​បានឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លោកយាយ​អាយុ ៧៨​ឆ្នាំ​។ ឃើញ​ដូចនេះ ក្មេង​ទាំងពីរ​នាក់ បាន​ទៅ​ហៅ​បងប្អូន ជា​ឪពុកមា មកជួយ​លោកយាយ  ក្នុងពេលនោះ ជនសង្ស័យ​ដែលជា​មនុស្ស​ប្រមឹក​ខួប បាន​ចុះ ហើយ​គេចខ្លួន​បាត់ទៅ​។

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​រាយការណ៍ មក​សមត្ថកិច្ច ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ រហូតមកដល់​ថ្ងៃទី​២ ខែវិច្ឆិកា ទើប​សមត្ថកិច្ច​បានរ​ក​ជនសង្ស័យ​ឃើញ រួច​ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស និង បាន​កសាង​សំណុំរឿង បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​បុរស​ញៀន​ស្រា ឡើង​ចាប់រំលោភ​លោកយាយ​អាយុ ៧៨​ឆ្នាំ​

សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​បុរស​ញៀន​ស្រា ឡើង​ចាប់រំលោភ​លោកយាយ​អាយុ ៧៨​ឆ្នាំ​