ម៉ូតូ​៣​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅលើ​ផ្លូវជាតិ​បត់​ចូល​ផ្លូវលំ មនុស្ស​៦​នាក់​បាន​របួសធ្ងន់ និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​ស្រី​៦​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​មួយ​ដោយសារ​ម៉ូតូ​៣​គ្រឿង ជិះ​គ្នា​៧​នាក់​បុក​គ្នា​ពេញទំហឹង​នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវបត់​ចូល​ផ្លូវ លំ​ទៅ​ហាង​ឌី​ស្កូ​អេស​ខេ ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ហេតុការណ៍​នេះ បាន កើតឡើង​នៅ​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​ ​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​មាន​ម៉ូតូ​ ​ម៉ាក ហុងដា​ឌ្រី​ម​០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1E-0759​បើកបរ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ដោយ​ឈ្មោះ សៅ ឈុន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ឌុប​នារី​ម្នាក់​ឈ្មោះ សៅ សារឿន អាយុ​២០​ឆ្នាំ (​របួស​ចង្កេះ​ធ្ងន់​) បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ពោធិសាត់​1E-3302 ជិះ​គ្នា​៤​នាក់​បើកបរ​ពី​កើតមក​លិច​ចេញពី​ផ្លូវលំ​ហាង​ឌី​ស្កូ​អេស​ខេ អ្នកបើកបរ​ឈ្មោះ សូត ទូច អាយុ​១៨​ឆ្នាំ (​របួសធ្ងន់ ) រស់នៅ​ស្រុក​បាកាន ខេត្តពោធិសាត់ ឌុប​មិត្ត​ភ័​ក្រ​ពីក្រោយ​៣​នាក់​គឺ ១.​ឈ្មោះ​សូត វ​ណ្ណះ អាយុ​២១​ឆ្នាំ ២.​ឈ្មោះ ព្រឿង អាន អាយុ​១៩​ឆ្នាំ និង​៣.​ឈ្មោះ ភិន រុន អាយុ​២៥​ឆ្នាំ ពួកគេ​ទាំង​៣​នាក់ រស់នៅ​ស្រុក​ជាមួយគ្នា គឺ​២​នាក់​បាន​របួសធ្ងន់ និង​ម្នាក់​របួសស្រាល​។

នៅក្នុង​បុក​គ្នា​នេះ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ខ្ទាត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1C-6667​បើកបរ​តាមផ្លូវ​ជាតិ​ពី​ជើង​ទៅ​ត្បូង​បត់​មក​ខាងឆ្វេង​ដៃ ចូល​ផ្លូវលំ ដែល អ្នកបើកបរ​មានឈ្មោះ ជិន ចេង អាយុ​៥៣​ឆ្នាំ (​រងរបួស​ស្រាល​) រស់នៅ​ភូមិ​ត្របែក ឃុំ​តា​ងិ​ល ស្រុក កំពង់លែង​។​

​ក្រោយពេល​កើតហេតុ​ជន​របួសធ្ងន់​៤​នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ មក​ដឹកយក ទៅ សង្គ្រោះ​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ចំណែក​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវបាន សមត្ថកិច្ច ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង តាម​និតិ​វិធី និង​ទុក​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​៣ តាមផ្លូវ​ច្បាប់​។​ ​ ​

​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​៖ មកពី​អ្នកបើក​ម៉ូតូ​ចេញមក​ពី​ផ្លូវលំ មិន​គោរព សិទ្ធ​អទិភាព អ្នកបើកបរ​នៅលើ​ផ្លូវជាតិ និង​អ្នកបើកបរ​នៅលើ​ផ្លូវជាតិ​បើក​លឿន​សើ​ស​ល្បឿន​កំណត់ ក្នុង​ក្រុង ទើប​បង្កអោយមាន​គ្រោះថ្នាក់​បុក​គ្នា​២​ត្រួត​បែបនេះ​៕ រិ​ទ្ធិ ជ័យ​

KA-03-11-2015-15 KA-03-11-2015-16 KA-03-11-2015-19 KA-03-11-2015-20