លោក វ៉ា គឹមហុង ថា​វៀតណាម​ចង់​យក​ទឹកដី​កម្ពុជា​នៅ​តំបន់​ដាក់ដាំ

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​កម្ពុជា ចោទ​ថា វៀតណាម ចង់​បាន​ទឹកដី​របស់​កម្ពុជា នៅ​តំបន់​ដាក់ដាំ ដែល​ជា​ទីតាំង​មិនទាន់​មាន​ការ​ឯកភាព​គ្នា រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម។

លោក វ៉ា គឹមហុង លើក​ឡើង​បែប​នេះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា បន្ទាប់​ពី​ក្រសួង​ការបរទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​កម្រ​មួយ ដែល​ប្រតិកម្ម​នឹង​សំដី​របស់ លោក ហ៊ុន សែន ទាក់ទង​រឿង​ដី​នៅ​ព្រំដែន​កម្ពុជា-វៀតណាម។

សេចក្ដី​ថ្លែងការណ៍​ដដែល​អះអាង​ថា តំបន់​ព្រំដែន​ដាក់ដាំ ស្ថិត​ក្នុង​បូរណភាព​របស់​វៀតណាម។

កាល​ពី​ថ្ងៃ​ទី២៥ តុលា ២០១៥ លោក ហ៊ុន សែន បាន​ថ្លែង​ពី​ប្រទេស​បារំាំង​ថា វៀតណាម​បាន​ចរចា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក ដោយ​ភាគី​វៀតណាម​យក​តំបន់​ដាក់ដាំ​៦០​ភាគរយ ហើយ​ឲ្យ​កម្ពុជា​៤០​ភាគរយ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​យល់​ព្រម​ទេ ព្រោះ​លោក​បញ្ជាក់​ថា ទីតាំង​នោះ​ជា​របស់​កម្ពុជា ដូច្នេះ​កម្ពុជា​ត្រូវ​ជា​ម្ចាស់​លើ​ដែនដី​នោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។