នេប៉ាល់ ទទួលបានប្រេង ៧៣,៥ តោនពីចិន

រ៉ាស៊ូវ៉ា៖ ប្រទេសនេប៉ាល់ បានទទួលប្រេងចំនួន ៧៣,៥តោន ដែលជាការឧបត្ថម តំណាក់ ដំបូងពីសំណាក់ ប្រទេសចិន។ នេះបើតាមការថ្លែងរបស់ មន្ត្រីរដ្ឋាភិបាល នេប៉ាល់ ប្រាប់ស៊ិនហួ កាលពីថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៥។

ប្រេងដែលទទួលបានខាងលើនេះ ត្រូវបានដឹកតាមរយៈរថយន្តសណ្តោងចំនួន ១២គ្រឿង របស់ក្រុមហ៊ុនប្រេង នេប៉ាល់ NOC ពីប្រទេសចិន កាលពីថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ សប្តាហ៍មុន។ នេះគឺការផ្គត់ផ្គង់បន្ទាន់ បន្ទាប់ពីគ្រោះ ធម្មជាតិរញ្ជួយដី វាយប្រហារយ៉ាង កក្រើកកាលពីចុងខែមេសា កន្លងមកនេះ។

គួរបញ្ជាក់ថា ប្រេងខាងលើនេះ គឺជាការឧបត្ថមដោយភាគីចិន ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ ក្នុងប្រទេសនេប៉ាល់ ជាបណ្តោះអាសន្នក្នុងតំណាក់កាលទីមួយ។ វានឹងត្រូវបញ្ជូនទៅកាន់ ឃ្លាំងស្តុកប្រេង នៅជាយរដ្ឋធានីកាត្មាន់ឌូ ដើម្បីត្រៀមចែកចាយបន្តទៀត៕

នេប៉ាល់ ទទួលបានប្រេង ៧៣,៥ តោនពីចិន